MENU
កម្លាំងទាហានប្រេស៊ីល ត្រៀមលក្ខណបំបែកការធ្វើកូដកម្មរបស់កម្លាំងប៉ូលិស
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១៤ កុម្ភៈ ២០១៧, ១១:៤៤ | ៣៤៨ ដង | ចុចបញ្ចេញមតិ (០)

ស្ថានភាពនៅក្នុងប្រទេសប្រេស៊ីលកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយដោយសារតែការធ្វើបាតុកម្មរបស់ពលរដ្ឋ ពាក់ព័ន្ធនិងអំពើពុករលួយរបស់រដ្ឋាភិបាលប្រទេសនេះ។ នៅពេលពេលការធ្វើបាតុកម្ម បានឈានដល់ដំណាក់កាលគ្រោះថ្នាក់ នៅពេលដែលក្រុមប៉ូលិសប្រទេសនេះក៏បានចូលរួមនៅក្នុងបាតុកម្មនោះដែរ។

កាលពីថ្ងៃទី​១៣ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក​ Raul Jungmann ​បានប្រកាសថា កម្លាំងទាហានប្រទេសនេះបានដាក់ក្នុងសភាពអាសន្ន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មរបស់កម្លាំងប៉ូលិស នៅទីក្រុង​ Rio De Janeiro ជាកន្លែង ត្រូវរៀបចំពិធីបុណ្យ ​ Carnaval ក្នុងរយៈពេល​ពីរសប្តាហ៍ខាងមុខ។

លោក​ Junmann បានបញ្ចាក់ថា នឹងសហការជាមួយ អភិបាលក្រុងលោក​ Luiz Fernando Pezao  និងមេបញ្ចាការកងទ័ពប្រចាំនៅភាគខាងកើត ដើម្បីទប់ទល់និងសកម្មភាព អាក្រក់ណាមួយកើតឡើង។ នៅក្នុងទី្រក្រុង Rio De Janeiro ​ជាកន្លែងមានអំពើហឹង្សាកើតឡើង ប៉ុន្មានថ្ងៃកន្លងមកក្រោយពេលក្រុមប៉ូលិសធ្វើបាតុកម្ម ទាមទាតម្លើងប្រាក់ខែ បណ្តាលឲ្យមនុស្ស​១៥០នាក់ស្លាប់  និងមានការឆក់ប្លន់ជាង​៣០០ករណី ធ្វើឲ្យសេដ្ឋកិច្ច ត្រូវខាតបង់ជាង ៩៥លានដុល្លារ។

ជាមួយគ្នានេះដែររដ្ឋាភីបាលប្រេស៊ីលបានបញ្ជូនកម្លាំងទាហាន​ជាង ៣ពាន់នាក់​ទៅរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅរដ្ឋ​ Espiritu Santo។

កាលពីថ្ងៃទី​១០ខែកុម្ភៈ ក្រោយការពិភាគ្សា រវាងរដ្ឋាភិបាលនិង កម្លាំងប៉ូលិស ក៏បានឈានដកលកិច្ចព្រមព្រៀង  ប៉ុន្តែ មានប៉ូលិសតែ ១២៣៦នាក់ប៉ុណ្ណោះត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី​១១ខែកុម្ភៈ  ក្នុងចំណោមប៉ូលិស មួយមឺននាក់។ កាលពីដើមខែកម្ភៈប៉ូលិសជាង ១មឺននាក់បានធ្វើកូដកម្ម ទាមទាតម្លើងប្រាក់ខែនឹងកែទម្រងការងា ។

ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏មានប៉ូលិសធ្វើបាតុកម្មទាមទាតម្លើងប្រាក់ខែ និងកែទម្រងការងាធ្វើ  ។ មកទលពេលនេះនៅទីក្រុងមួយចំនួន កម្លាំងប៉ូលិសមិនទាន់បានបើកប្រាក់ខែឡើយនៅក្នុងឆ្នាំ​២០១៧ ក៏ដូចជាប្រាក់ខែ ខែទី​១៣(ប្រាក់បំណាច់ឆ្នាំ) នៅក្នុង​២០១៦ផងដែរ។

ជាមួយគ្នានេះដែឬក្រុមប៉ូលិសបានឡើងគម្រោងធ្វើបាតុកម្មសាជាថ្មី  ទាមទារដ្ឋាភិបាល ត្រូវតែដោះស្រាយនៅអ្វីដែលក្រុមប៉ូលិសចង់បានក្នុងរយៈ​១៤ថ្ងៃ។

ការធ្វើបាតុកម្មពីកម្លាំងប៉ូលិសនៅក្នុងប្រទេសប្រេស៊ីលបង្ករការព្រួយបារម្ភយ៉ាងខ្លាំង ពីអំពើហឹង្សាកើតឡើង ហើយអាចបង្ករឲ្យមានការប៉ះទង្គិចរវាងកម្លាំងប៉ូលិសនិងទាហាន  ឬក៏អាចឈានដល់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ៕

Tags:
  • ទាហានប្រេស៊ីល
  • កូដកម្ម
  • កម្លាំងប៉ូលិស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥