MENU
ជំងឺអាសន្នរោគ បណ្តាលឱ្យមានមនុស្សស្លាប់ជាង100នាក់ នៅក្នុង2សប្តាហ៍នៅយេម៉ែន
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៣:១៩ | ៣៨៧ ដង | ចុចបញ្ចេញមតិ (០)

ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះគឺចាប់ពីថ្ងៃទី​២៧ខែមេសាដល់ថ្ងៃទី​១៣ខែឧសភា ជំងឺអាសន្នរោគ​ បានសម្លាប់មនុស្សដល់ទៅ​១១៥នាក់ក្នុងប្រទេសយេម៉ែន ។ ក្រៅពីនេះនៅមានមនុស្ស ៨,៥០០នាក់បានឆ្លងជំងឺ​នេះនៅ ១៤ខេត្តក្រុង ក្នុងប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម។

នាយកប្រតិបត្តិអង្គការកកបាតក្រហម អន្តរជាតិ​ ICRC  លោក​ Dominik Stillhart ​បានបញ្ចាក់ថា យេម៉េនកំពុង ប្រឈមនិងវិបត្តិ ជំងឺអាសន្នតរោគ ទ្រងទ្រាយធំ ។ លោកបន្តទៀតថា មន្ទីពេទ្យនៅក្នុងប្រទេសនេះនៅតែបន្តបើទោះបី​មានសង្គ្រាម បំផ្លាញជាទ្រងទ្រាយធំ ក្តី ។ ជំងឺអាសន្នរោគ រាគរូស គឺដោយសារតែការហូតចុក ខ្វះ អនាម័យ ឬ អាហារមានវិរុស្ស។ 

កាលពីឆ្នាំ​២០១៦ នៅក្នុងប្រទេសយេម៉ែន មានការរាតត្បាតនៃជំងឺអាសន្នរោគ​ ម្តងរួចមកហើយដោយសាតែ ខ្វះគុណភាពនៃការ ហូបចុក បណ្តាលមកពីសង្គ្រាម  ហើយនៅពេលនេះបានបន្តរាលដាក់បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ ពលរដ្ឋនៅទីនោះ។ 

អង្គការសុខភាពពិភពលោក​ WHO ​បានចាត់ទុកយេម៉ែន ជាប្រទេស ដែលត្រូវប្រកាសអាសន្ន ពីកង្វះមនុស្សធម៌ជាទ្រងទ្រាយធំ  បន្ទាប់ពីស៊ីរី​ សូដងខាងត្បូង នីហ្សេរីយ៉ា និងអីរ៉ាក់។

យេម៉ែនធ្លាក់ក្នុងសភាព ចលាចល ក្រោយពេលកម្លាំងទាហានប្រឆាំង គឺក្រុមឧទ្ទាម ហូធី​និងកម្លាំងទាហានដែលស្មោះត្រងជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ដណ្តើមគ្រប់គ្រង​ទីក្រុងនេះ​  ក្នុងនោះមានទីក្រុង  Sanaa ។ 

តាមការប្រកាសរបស់​ WHO  សង្គ្រាម ស៊ីវិលអូសបន្លាយនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្ស ជាង ៨ពាន់នាក់ និង ជាង ៤៤.៥០០នាក់រងរបួស ចាប់តាំងពី ខែមីនាឆ្នាំ​២០១៥ មកទលពេលនេះ។ ក្រៅពីនេះក៏មានមនុស្ស ជាង ១៩លាននាក់​ស្មើរ ៦០ភាគរយ ត្រូវរស់នៅក្នុងស្ថានភាព ខ្វះស្បៀងអាហាបរិភោគ ថ្នាំសង្កូវព្យាបាលជំងឺ៕

 

 

Tags:
  • អាសន្នរោគ
  • មនុស្សស្លាប់
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥