MENU
ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់ ធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៥ ធ្វូ ២០១៦, ១៥:៣៤ | ៣២៦ ដង | ចុចបញ្ចេញមតិ (០)

នៅទីក្រុងធំៗរបស់ប្រេស៊ីលមានពលរដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មកាលពីថ្ងៃទី​៤ខែធ្នូ​ ប្រឆាំងនិងអំពើពុករលួយកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ។

នៅទីក្រុង​ Brasilia ពលរដ្ឋរាប់សិបពនាក់ ប្រមូលផ្តុំគ្នា នៅមុខអាគារដ្ឋសភា បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះព័ត៌មានលេចឬថា សភាបានចូលរួមក្នុងអំពើពុករលួយនៅពេលដែលបានអនុញ្ញាឲ្យ អ្នកដំណាងរាស្ត្រទាំងអស់ រួចផុតពីការចោទប្រកាន់។ ព័ត៌មានខាងលើ  បានធ្វើឲ្យពលរដ្ឋប្រេស៊ីលខឹងស្បាយ៉ាងខ្លាំង  ក្នុងពេលដែលរដ្ឋាភិបាលកំពុងប្រឈមនិង អំពើពុករលួយបង្ករការផ្ញាក់ផ្អើលជាងពីរឆ្នាំកន្លងមក។

ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋរាប់សិបពាន់នាក់បានដង្ហែក្បួនធ្វើបាតុកម្ម​នៅទីក្រុង​ Rio De Janeiro និង​ Sao Paulo។ក្រុមបាតុករភាគច្រើនបាន ស្លៀកពាក់សម្លៀកបំពាក់ពណ៌បៃតងនិងលឿង​ដែលជាពណ៌ទងជាតិរបស់ប្រេស៊ីល ។ ពលរដ្ឋបង្ហាញការគាំទ្រ ដល់សកម្មភាពស្រាវជ្រាវ ទៅលើក្រុមហ៊ុនប្រេងជាតិ​Petrobras ។ និងក្រុមហ៊ុនសាងសង់ជាច្រើនផ្សេងទៀត។

តាមការសន្និដ្ឋានមានពលរដ្ឋប្រមាណ​១៥ពាន់នាក់ធ្វើបាតុកម្មនៅទីក្រុង Sao Paulo ។ ក្រៅពីនេះនៅមានបាតុកម្មនៅទីក្រុងជាច្រើន ទៀតដែលមានបាតុករចូលរួមប្រមាណ ៤០មឺននាក់ ។ បានតុកម្មកើតឡើងក្នុងបរិយាកាស សន្តិភាព។

បច្ចុប្បន្ន អ្នកនយោបាយ ប្រេស៊ីជាង​៥០នាក់ ក្នុងនោះមានតំណាងរាស្ត្រជាច្រើន រួមទាំងអភិបាលរដ្ឋ ស្ថិតនៅក្នុងបញ្ចិស្រាវជ្រាវ ជាប់ពាក់ព័ន្ធនិងការប្រើប្រាស់មូលនិធិ​មានតម្លៃជាង​៤ពាន់លានដុល្លារ ។

ជាមួយគ្នានោះរឿងអាស្រាវរបស់ក្រុមហ៊ុនរដ្ឋ​Petrobras រួមជាមួយវិបត្តិសេដ្ឋកិច្ចជាតិបានធ្វើឲ្យពលរដ្ឋប្រេស៊ីបង្ហាញការខឹងសម្បាយ៉ាងខ្លាំង៕

 

 

Tags:
  • ពលរដ្ឋ
  • ប្រេស៊ីល
  • បាតុកម្ម
  • ពុករលួយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥