MENU
ជម្លៀសពលរដ្ឋជាង៥០ពាន់នាក់ ដោយសារតែគ្រាប់បែក៥គ្រាប់ សល់ពីសង្គ្រាមលោកលើកទី២
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១៣:១៩ | ៣៦៩ ដង | ចុចបញ្ចេញមតិ (០)

ពលរដ្ឋជាង៥០ពាន់នាក់នៅទីក្រុង​ Hannover ​ប្រទេសអាល្លឺម៉ង ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាពកាលពីថ្ងៃទី​៧ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក​៥គ្រាប់​សល់កាលពីសម័យសង្គ្រាមលោកលើកទីពីរ។

មន្ត្រីទីក្រុង Hannover ​បានឲ្យដឹងថាគ្រាប់បែកពីរគ្រាប់ត្រូវបានរកឃើញ នៅ​ការដ្ឋានសាងសង់មួយកន្លែង ចំណែក​៣គ្រាប់ទៀតត្រូវបានរកឃើញ​នៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើ។

សារព័ត៌មាន​ AFP ​បានផ្សាយថា មន្ត្រីទទួលខុសត្រូវ នឹងដោះគ្រាប់បែកទាំង៥គ្រាប់នោះចេញ ប៉ុន្តែក្រោយមកក៏ឃើញមានជាច្រើនគ្រាប់ទៀត​។ នៅពេលរសៀវក្នុងថ្ងៃជាមួយគ្នា ក្រុមអ្នកឯកទេសដោះបាន​២គ្រាប់​ ដែលជាគ្រាប់បេករបស់អង់គ្លេស​ដោយជោគជ័យ ចំណែកគ្រាប់បែកទី​៣គឺត្រូវការឧប្បករណ៍ទំនើបជាងនេះដើម្បីសុវត្ថភាព​។ ចំណែកនៅក្នុងទីតាំងផ្សេងទៀត គេរកឃើញសំបកគ្រាប់មិនមែនគ្រាប់បែកឡើយ។

រថភ្លើង​នៅក្នុងទីក្រុង  Hannover ត្រូវបានផ្អាក់និង មណ្ឌុលចាសជរា ៧កន្លែងនៅក្នុងក្រុមត្រូវបានមន្ត្រីនៅទីនោះជម្លៀសទៅកាន់តំបន់មានសុវត្ថភាព។​មន្ត្រីក្នុងតំបន់ក៏បានបង្កើតកម្មវិធី​កម្សាន្តនានាដល់ពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ដែលខ្លួនរស់នៅហើថែមទាំងចែកអាហារដោយអត់គិតថ្លៃផងដែរ។

មន្ត្រីទទួលខុសត្រូវក្នុងទីក្រុង​ខាងលើសង្ឃឹមថា​នឹងដោះគ្រាប់បែកខាងលើឲ្យបានឆាប់បំផុតដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។

រយៈពេលជាង​៧០ឆ្នាំកន្លងមក​ក្រោយសង្គ្រាមលោកលើកទីពីរបានបញ្ចប់គ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវបានគេរកឃើញជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង​។ ការជម្លៀសពលរដ្ឋនៅទីក្រុង Hannover ​កាលពីថ្ងៃទី​៧ខែឧសភា គឺជាការជម្លៀសទ្រងទ្រាយធំទីពីរ ក្នុងប្រទេសនេះ។ កាលពីឆ្នាំ​២០១៦ ក្នុងទីក្រុង  Augsburg  ភាគខាងកើតអាល្លឺម៉ង  ដោយក្នុងពេលនោះ មានពលរដ្ឋ ជាង​៥៤ពាន់នាក់ត្រូវបានជម្លៀសចេញ៕

 

 

Tags:
  • ជម្លៀស
  • ពលរដ្ឋ
  • គ្រាប់បែក
  • សង្គ្រាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥