MENU
ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ ធ្វើបាតុកម្មទាមទាចាប់ខ្លួនអភិបាលក្រុង ចាការតា
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០២ ធ្វូ ២០១៦, ១៦:៣៣ | ៤៨៨ ដង | ចុចបញ្ចេញមតិ (០)

ពលរដ្ឋឥណ្ឌូនេស៊ីដែលជាអ្នកកាន់សាសនាអិស្លាមរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុងចាការតានាថ្ងៃតី​២ខែធ្នូ​ឆ្នាំ​២០១៦ ទាមទារដ្ឋាភិបាលចាប់ខ្លួនអភិបាលក្រុង ដែលមានដើមកំណើតជនជាតិចិនកានសាសនាគ្រឹស្ត ដោយរងការចោទប្រកាន់ថា​បានមើលងាយដល់ សាសនាអិស្លាម។

ក្រុមបាតុករទាមទាឲ្យចាប់ខ្លួន​អភិបាលក្រុង Basuki Tjahaja Purnama ដែលគេស្គល់ឈ្មោះថាAhok ។ ប៉ូលិសឥណ្ឌូនេស៊ីបានឲ្យដឹងថា មានបាតុកររហូតដល់ជាង ១៥០ពាន់នាក់ចូលរួម។ នៅពេលនេះដែរ ទាហាននិងប៉ូលិស​ជាង ២២ពាន់នាក់បានដាក់ពង្រាយការពារសន្តិសុខ នៅទីក្រុងចាការតា ដើម្បីរក្សាសណ្តាប់ធ្នាប់ដោយខ្លាចមានអំពើហឹង្សាដូចកាលពីបាតុកម្មកាលពីថ្ងៃទី​៤ខែវិច្ឆិកា។

លោក​Ricky Subagia អាយុ​២៦ឆ្នាំបានបញ្ចាក់ថា «អ្វីដែលខ្ញុំចង់បាននោះគឺយុត្តិធម៌ ហើយដើមម្បីអនុវត្តយុត្តិធម៌នោះលោក​ Ahok ចាំបាច់ត្រូវតែចុះចេញពីដំណែង។ លោក​ Ricky Subagia ធ្វើដំណើរចម្ងាយផ្លូវជាង​២០០គីឡូម៉ែត្រដើម្បីមចូលរួមធ្វើបាតុកម្ម។

លោក​ Basuki Tjahaja Purnamaជាអភិបាលក្រុងចាការតា មានដើមកំណើតជាចនជាតិចិនការសាសនាគ្រឹស្ត ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ លោកទទួលរងការស្រាវជ្រាវពីបទ មើលងាយដល់គម្ពី កូរ៉ានដែលជាគម្ពីធម៌ដ៏សកសិទ្ធនៅក្នុងសាសនាអិស្លាម។ឥណ្ឌូនេស៊ីជាប្រទេសដែលមានពលរដ្ឋកាន់សាសនាអិស្លាមច្រើនជាងគេបំផុតលើពិភពលោក។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាសម្ព័ន្ធមិត្តយូឆ្នាំរបស់លោក​ Basuki Tjahaja Purnama បានបញ្ចាក់ថា មានក្រុមអ្នកនយោបាយកំពុងតែប្រើប្រាសឧកាសដើម្បីគោលដៅនយោបាយរបស់ខ្លួន ។ប៉ូលិសឥណ្ឌូនេស៊ីក៏បានប្រមានថា ក្រុមអិស្លាមជ្រុលនិយមអាចនិងប្រើប្រាស់ហេតុការខាងលើដើម្បីបង្ករអសន្តិសុខ និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក វីដូដូ៕

 

Tags:
  • ពលរដ្ឋ
  • ឥណ្ឌូនេស៊ី
  • បាតុកម្ម
  • អភិបាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥