MENU
ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងចាការតា ស្លាប់៥នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ១៧:៥៩ | ៦៨៦ ដង | ចុចបញ្ចេញមតិ (០)

មានករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា នៅស្ថានីយ៍រថយន្តក្រុង​ក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី​ ២៤ ខែ​ឧសភា ​បណ្តាលឲ្យមនុស្ស​៥នាក់ស្លាប់​និង​១០នាក់រងរបួស។

ហេតុការខាងលើ បង្ករឲ្យមានភាពចលាចលនៅក្នុងតំបន់ភាគខាងកើតទីក្រុងចាការតា ។ សារព័ត៌មាន​ Channel news Asia ​បានផ្សាយថា តាមប្រភពព័ត៌មានពេល​ដំបូងពីក្រុមអ្នកស្រាវជ្រាវ បង្ហាញឲ្យឃើញថា ជនវាយប្រហារខាងលើធ្វើឡើងដោយ ជនវាយប្រហារអត្តឃាត​។ អ្នកស្លាប់ ទំាង៥នាក់ មាន ប៉ូលិស​៣នាក់និង ជនវាយប្រហារអត្តឃាតពីរនាក់ ។

ក្រៅពីនេះក៏មានមនុស្ស ១០នាក់រងរបួសផងដែរ ភាគច្រើនជាពលរដ្ឋ។​ការវាយប្រហារកើតឡើង ក្នុងពេលដែល មានមនុស្សជាច្រើន រងចាំធ្វើដំណើរ នៅស្ថានីយរថយន្តក្រុង។

លោកស្រី​ Pasmi ​អាយុ​៥៥ឆ្នាំ ជាអាជីវករលក់ផ្លែឈើ នៅចម្ងាយពីកន្លែងកើតហេតុប្រហែល​១០០ម៉ែត្របានឲ្យដឹងថា​«ការផ្ទុះ​លើកដំបូង បង្ករឲ្យមានសម្លេងយ៉ាងខ្លាំង និងការផ្ទុះលើកទី​ពីរ មានសម្លេងតូចជាង  បង្ករឲ្យមានផ្សេងខ្មៅ ខ្មួរខ្មាញ់នៅកន្លែងកើតហេតុ។ មនុស្សនៅទីនោះស្រែកថា​មាន គ្រាប់បែក ៗ ហើយរត់ឆ្លេយឆ្លាពេញទីនោះតែម្តង»។

ការវាយប្រហារគ្រាប់បែកកើតឡើងចំពេលដែលប៉ូលិសការពារ ក្រុមអ្នកដង្ហែរក្បួនឆ្លងកាត់ ចំណត់រថយន្តក្រុង Kampung Melayu ។ ភ្លាមៗនោះប៉ូលិស ទីក្រុង ចាការតា បានឡោមព័ទ្ធទីនោះ ហើយរុករកខ្លាចមានគ្រាប់បែកផ្សេងទៀតដែលជនដៃដល់បង្កៃនៅទីនោះ។

នៅពេលនេះមិនទាន់មាន ក្រុមណាមួយចេញមុខទទួលស្គល់នៅឡើយ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ មន្ត្រីក្នុងតំបន់បានប្រមានពីសកម្មភាពវាយប្រហារភេរវកម្ម បង្ករឡើងដោយក្រុមភេរវកម្ម មានទំនាក់ទំនងជាមួយក្រុម​ IS នៅក្នុងប្រទេសស៊ីរី៕

 

 

Tags:
  • ផ្ទុះគ្រាប់បែក
  • ចាការតា
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥