MENU
មានគេបង្ហើបថា ក្រុមហ៊ុនយក្ស Apple មានគំរោងលើការផលិតរថយន្ត​ដែលមានឈ្មោះថា apple.car
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ១៤:២៥ | ៦៨៧ ដង | ចុចបញ្ចេញមតិ (០)

តើក្រុមហ៊ុន Apple នឹងចាប់ផ្តើមផលិតរថយន្តមែនឬទេ? ការពិតយ៉ាងណានោះ គឺពេលវេលាជាអ្នកបង្ហាញ ប៉ុន្តែគេសង្កេតឃើញថាក្រុមហ៊ុនមួយនេះបានទិញ ឈ្មោះគេហទំព័រ (Domain Name) ដែលជាប់ពាក់ព័ន្ធនឹងរថយន្ត​ទុករួចជាស្រេចហើយ។ ក្នុងនោះ​ក៏មានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple នឹងឈានជើងចូលប្រឡូក​ក្នុងវិស័យនៃការផលិតរថយន្ត។

វេបសាយ MacRumors បានបង្ហាញ​កាលពីថ្ងៃសុក្រម្សិលមិញនេះថា ក្រុមហ៊ុន Apple បានចុះឈ្មោះទិញឈ្មោះគេហទំព័រ (Domain Name) ដែលមានឈ្មោះថា apple.car apple.cars និង apple.auto បើទោះបីជាគេហទំព័រថ្មីទាំងនេះ មិនទាន់បានដាក់អោយ​មានដំណើរការក៏ដោយ។ ឯកសារផ្សេងៗទាក់ទងនឹងការចុះឈ្មោះនេះ ត្រូវបានរក្សាទុកលើវេបសាយ whois.domaintools.com ដែលបង្ហាញពីបុគ្គល ឬក្រុមហ៊ុនណាដែលបានទិញឈ្មោះគេហទំព័រលើអ៊ីនធើនែត។

បើទោះបីជាមិនបានពន្លឺច្បាស់លាស់ណាមួយ ដែលបានបង្ហាញថា ក្រុមហ៊ុន Apple នឹងមានគម្រោងធ្វើអ្វីជាមួយនឹងឈ្មោះគេហទំព័រដែលទើបនឹងទិញទាំងអស់នេះ ក៏គេបានសង្កេតឃើញថា ក្រុមហ៊ុននេះកំពុងញាប់ដៃញាប់ជើងធ្វើការលើគម្រោងផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងបរិក្ខារថយន្ត។

ប្រព័ន្ធ Apple's CarPlay កំពុងមានការចាប់អារម្មណ៍ខ្លាំង ហើយកំពុងត្រូវបានគេបំពាក់ក្នុងរថយន្តស៊េរីទំនើបៗមួយចំនួនផងដែរក្នុងឆ្នាំនេះ ដែលប្រព័ន្ធនេះអាចអោយអ្នកធ្វើការផ្ទេរទិន្នន័យរវាងរថយន្ត និងទូរស័ព្ធដៃរបស់អ្នក និងធ្វើការគ្រប់គ្រងមុខងារផ្សេងៗដូចជា ការផ្ញើរសារ ផែនទី ចំរៀង តាមរយៈការបញ្ជារដោយសម្លេង ឬការចុចលើអេក្រង់ និងប៊ូតុង ជាដើម។

បើនិយាយអោយកាន់តែច្បាស់ទៅ គឺថាក្រុមហ៊ុន Apple ត្រូវបានគេបង្ហើបអោយដឹងថាក្រុមហ៊ុនកំពុងធ្វើការលើគម្រោងផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ដែលជាប្រភេទរថយន្តប្រើចរន្តអគ្គីសនី ហើយត្រូវរំពឹងនឹងលេចចេញជារូបរាងឡើងនៅឆ្នាំ ២០១៩។ គួរបញ្ជាក់ថា មានគម្រោងមួយដែលមានឈ្មោះថា ទីតាន (Titan) ជាគម្រោងមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរក្សាការសម្ងាត់យ៉ាងខ្លាំងបំផុត។ គេដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Apple បានជួលប្រធានកំពូលផ្នែកស្រាវជ្រាវ និងអភវិឌ្ឍន៍ របស់ក្រុមហ៊ុន Mercedes-Benz ដើម្បីចូលរួមអភិវឌ្ឍគម្រោងសម្ងាត់នេះ។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ CNET

Tags:
  • Apple
  • MacRumors
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥