MENU
iPhone 7 ប្រហែលអាចនឹងធ្វើអោយ Samsung ឈឺក្បាលខ្លាំង
បច្ចេកវិទ្យា | ថ្ងៃសុក្រ ទី១២ កុម្ភៈ ២០១៦, ១៦:២២ | ៣,១០០ ដង | ចុចបញ្ចេញមតិ (០)

ការដករន្ធកាសត្រចៀក (headphone jack) ចេញ នឹងមិនមែនជាការផ្លាស់ប្តួរធំតែមួយគត់របស់ iPhone 7 ឡើយ។ បើតាមបណ្តាញព័ត៌មាន The Electronic Times បានអោយដឹងថា Apple ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងមួយជាមួយរោងចក្រ សឺមីកុងឌុចទើ របស់តៃវ៉ាន់ (TSMC) ដែលគ្រោងនឹងបង្កើតជាក្រុមហ៊ុនតៃវ៉ាន់ផ្តាច់មុខ ដែលទទួលបន្ទុកក្នុងការផលិត A10 Processor របស់ Apple ។ ឬអាចនិយាយម៉្យាងទៀតថា Samsung ដែលជាដៃគូរផលិតកម្មយូរឆ្នាំរបស់ Apple នោះ គឺកំពុងតែត្រូវបានបញ្ចប់ទាំងស្រុងហើយ។

ទោះបីជា វាមិនទាន់បានបញ្ជាក់អោយបាន ១០០% ទំរាំដល់ការដាក់អោយប្រើ iPhone 7 និង ការចាប់ផ្តើមបញ្ចប់ភាពជាដៃគូរដែលជៀសមិនរួចនោះ ក៏វាមិនមានអ្វីត្រូវលាក់បាំងដែរ ដែលថា Apple តែងតែព្យាយាម ដកខ្លួនផ្តាច់ចេញពីភាពជាដៃគូរជាមួយ Samsung បន្តិចម្តងៗ។

តាមរយៈរបាយការណ៍ Apple បានសម្រេចជ្រើសយកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ TSMC ព្រោះគេមានការចាប់អារម្មណ៍ខ្លាំង ទៅលើដំណើរការផលិត 10-nanometer របស់ TSMC ។ បន្ថែមលើនេះទៀត មានរបាយការណ៍ខែកញ្ញា ពីប​ណ្តាញព័ត៌មាន China Times បានបង្ហាញថា Apple មានការចាប់អារម្មណ៍ទៅលើការចុះកិច្ចព្រមព្រៀងផ្តាច់មុខមួយជាមួយ TSMC ដោយសារតែចង្វាក់ផលិតកម្មរបស់រោងចក្រនេះ អាចជួយកាត់បន្ថយការចំណាយបានច្រើនជាងការផលិតរបស់ Samsung ។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏ចាប់អារម្មណ៍រោងចក្រតៃវ៉ាន់នេះត្រង់ បច្ចេកទេសរចនា InFO (integrated fan out) ដែលវានឹងធ្វើអោយរូបររាងរបស់ chip កានតែតូច និងស្តើង។

បើគិតពីរឿងខាងមុខវិញនោះ បណ្តាញព័ត៌មាន The Electronic Times អោយតំរុយមុនគេថា ការផលិត A10 នឹងចាប់ផ្តើមនៅពេលណាមួយក្នុងខែមិថុនា បន្ទាប់មកការដាក់បង្ហាញ iPhone ជំនាន់បន្ទាប់របស់ Apple នឹងអាចត្រូវធ្វើឡើងនៅ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។

ជាចំណាប់អារម្មណ៍ចុងក្រោយ យើងគួរតែដឹងថា TSMC មិនមែនជាដៃគូររកស៊ីថ្មីថ្មោងរបស់ Apple នោះទេ។ TSMC ក៏បានផលិត chip សម្រាប់ iPhone 6 ផងដែរ ប៉ុន្តែសម្រាប់ភារកិច្ចផលិត A8 និង A9 នៃiPhone ទាំងម៉ូដែល 6 និង 6s បើតាមដឹងគឺ ត្រូវបានបែងចែកគ្នាធ្វើរវាង TSMC និង Samsung ៕

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BGR 

Tags:
  • iPhone 7
  • Samsung
  • TSMC
  • Apple
  • A10 Processor
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥