MENU
Alphabet ដណ្តើមដំណែងក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេលើពិភពលោកបានសម្រេចពី Apple
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១២:២៨ | ១,០៩៦ ដង | ចុចបញ្ចេញមតិ (០)

មានការផ្លាស់ប្តួរដ៏កម្រមួយថ្ងៃនេះ ក្នុងការប្រកួតប្រជែងគ្មានទីបញ្ចប់រវាង Apple និង Android ដោយក្រុមហ៊ុន Alphabet បានដណ្តើមយកដំណែងកំពូលពី Apple ដែលពេលនេះ Alphabet ក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Alphabet ជាក្រុមហ៊ុនមេថ្មី របស់ Google ដែលពេលនេះ កំពុងគ្រប់គ្រងចំណែកទីផ្សារបានធំជាងគេ នេះបើតាមរបាយការណ៏ចំណូលប្រចាំត្រីមាសទី៤ ដែលបានបង្ហាញលើ Wall Street។

ក្រុមហ៊ុន Alphabet បច្ចុប្បន្នមានតម្លៃ ៥៧០ ពាន់លានដុល្លាអាមេរិក ដែលភាគច្រើននៃប្រាក់ចំនេញ ទទួលបានតាមរយៈ Google Search និង Android ។ ចំណែកឯក្រុមហ៊ុន Apple វិញ បច្ចុប្បន្នមានតម្លៃប្រហែល ៥៣៩ ពាន់លានដុល្លាអាមេរិក

Alphabet ត្រូវបានគេផ្តល់តំណែងជា “ក្រុមហ៊ុនថ្លៃជាងគេលើពិភពលោក” ព្រោះក្រុមហ៊ុននេះ អាចរកប្រាក់ចំណេញបាន ២៣.៤២ ពាន់លានដុល្លាអាមេរិក កាលពីឆ្នាំ២០១៥នេះ ខណៈរកប្រាក់ចំណូលបានរហូតដល់ ៧៤.៥៤ ពាន់លានដុល្លាអាមេរិក

Alphabet រកប្រាក់ចំណូលបានច្រើនជាង Apple សម្រាប់ត្រីមាសចុងក្រោយនេះ ប៉ុន្តែចំណុចខុសគ្នាចំបង ដែលអ្នកវិនិយោគយល់ឃើញ ត្រង់ថា Apple ពឹងផ្អែកស្ទើរទាំងស្រុងតែទៅលើការលក់ iPhone ខណៈ Alphabet ពឹងផ្អែកលើផលិតផល និងសេវាកម្មជាច្រើន ដូចជា Google Search, Android និង YouTube ជាដើម។

ទោះជាយ៉ាងណាក៏ដោយ Apple កំពុងបង្កើតផលិតផលថ្មីបន្ថែម ដូចជា នាឡិការដៃ Apple (Apple Watch) ជាដើម។ ក្រៅពីនេះក៏មានបែកធ្លាយ ពាក្យចចាមអារាម ដែលថា Apple កំពុងគ្រោងបង្កើត Apple VR, Apple Car និង ការរចនារូបរាងថ្មី សម្រាប់ iPhone 7 ផងដែរ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ TECH RADAR 

Tags:
  • Alphabet
  • ថ្លៃជាងគេ
  • Apple
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥