MENU
Apple កំពុងបើកមជ្ឈមណ្ឌលសរសេរកម្មវីធីដ៏ធំមួយនៅឥណ្ឌា
បច្ចេកវិទ្យា | ថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភា ២០១៦, ១៣:៥០ | ៨៧២ ដង | ចុចបញ្ចេញមតិ (០)

បើតាមអគ្គនាយក Apple លោក Tim Cook ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបានប្រកាសប្រាប់សារធារណៈជនថា បានកំពុងបើកដំណើរការមជ្ឈមណ្ឌលមួយនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ដែលនឹងផ្តោតទៅលើការអភិវឌ្ឍន៍កម្មវិធីផែនទី (Maps app) សម្រាប់ iPhone iPad Macs និង Apple Watch ។

ក្រុមហ៊ុននិយាយថា ការបង្កើតទីតាំងអភិវឌ្ឍកម្មវិធីនេះ នឹងបង្កើតការងារដល់ប្រជាជនឥណ្ឌារហូតដល់ទៅ ៤ពាន់នាក់។

ព័ត៌មាននេះបានប្រកាសក្រោយមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបាននិយាយថា នឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងរចនាប្រព័ន្ធ iOS នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលនេះជាការឈានជើងចូលទឹកដីឥណ្ឌាជាលើកដំបូង។

លោក Tim Cook បាននិយាយថា៖

ប្រជាជននៅទីនេះពិតជាមានទេពកោសល្យអស្ចារ្យណាស់ ហើយយើងក៏កំពុងតែសម្លឹងមើលពីលទ្ធភាពសម្រាប់ពង្រីកនូវទំនាក់ទំនងជាមួយឥណ្ឌា និងផ្សាភ្ជាប់ជាមួយសកលវិទ្យាល័យនានា និងដៃគូរសម្រាប់អភិវឌ្ឍគម្រោងរបស់យើង ក៏ដូចជាពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់យើងផងដែរ។

ក្រុមហ៊ុន Apple កំពុងតែមានសង្ឃឹមថានឹងអាចពង្រីកមុខមាត់របស់ខ្លួនក្នុងប្រទេសឥណ្ឌា ដែលឆាប់ៗនេះ ឥណ្ឌានឹងក្លាយជាទីផ្សារដ៏សំខាន់និងរីកចំរើនលឿនជាងគេបំផុតលើពិភពលោក។

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • Apple
  • ឥណ្ឌា
  • Tim Cook
  • Bengaluru
  • Hyderabad
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥