MENU
ការរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅតៃវ៉ាន់ថ្មីៗនេះ អាចនឹងប៉ះពាល់ដល់ការបញ្ចេញលក់ iPhone 7
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី១៦ កុម្ភៈ ២០១៦, ១៤:៣៨ | ១,៤១៦ ដង | ចុចបញ្ចេញមតិ (០)

តាមរយៈរបាយការណ៍ថ្មីមួយពី Digitimes កំលាំងរញ្ជួយកំរិត ៦.៤ រ៉ិចទ័រ ដែលបានប៉ះទង្គិចតៃវ៉ាន់នៅដើមខែនេះ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រឧស្សាហកម្មតៃវ៉ាន់ TSMC ជាងការរំពឹងទុក។ TSMC គឺជាដៃគូរផ្គត់ផ្គង់១ របស់ Apple ក្នុងការផលិត Ax Processor ហើយបើតាមរបាយការណ៍ដែលបានលេចលឺកាលពីសប្តាហ៍មុន TSMC នឹងក្លាយជាដៃគូរផ្គត់ផ្គង់ផ្តាច់មុខរបស់ Apple ក្នុងការផលិត A10 Chips សម្រាប់ iPhone 7 ។

ដំបូងឡើយ TSMC បានបង្ហាញថាគ្រោះថ្នាក់រញ្ជួយដីនោះ នឹងប៉ះពាល់ដល់ចង្វាក់ផលិតប្រចាំឆ្នាំ ២០១៦ ប្រហែលតែ ១% ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ​ ក្រោយពីបានធ្វើការត្រួតពិនិត្យអោយកាន់តែស៊ីជម្រៅថែមទៀត ក្រុមហ៊ុននេះបានបង្ហាញថា ការប៉ះពាល់មានកំរិតធ្ងន់ធ្ងរជាងការប៉ាន់ស្មានពេលដំបូងទៅទៀត។

របាយការណ៍ The Digitimes បង្ហាញថា៖

កាលពីថ្ងៃទី ៦ កុម្ភៈ TSMC បានប៉ាន់ស្មានថា ការដឹកជញ្ជូនរបស់ខ្លួនបានថយចុះតិចជាង ១% ដោយសាររងផលប៉ះពាល់ពីការរញ្ជួយដីដ៍ធ្ងន់ធ្ងរនៅភាគខាងត្បូងតៃវ៉ាន់នៅព្រលឹម ថ្ងៃទី៦ កុម្ភៈ នេះ ប៉ុន្តែមកដល់ថ្ងៃទី ១២ កុម្ភៈ ក្រុមហ៊ុនបានបង្ហាញម្តងទៀតថា បានថយចុះច្រើនជាង ១% ដោយសារតែការខូចខាតនៅទីតាំង Fab 14 មានសភាពធ្ងន់ធ្ងរជាងការប៉ាន់ស្មាន។

ដោយការលក់ iPhone សម្រាប់ឆ្នាំ ២០១៦ មានការធ្លាក់ចុះ គេគិតថាវានឹងផ្តល់សម្ពាធអោយ Apple អោយបន្ថែមការយកចិត្តទុកដាក់ខ្លាំងលើ iPhone 7។ ប្រសិនបើមានការរាំងស្ទះដល់ដំណើរការផលិត iPhone ដោយសារបញ្ហានៃការផលិត A10 Processor ដែលនឹងត្រូវផលិតផ្តាច់មុខដោយរោងចក្រតៃវ៉ាន់ TSMC គេគិតថា Apple ប្រហែលអាចនឹងគិតគូដល់ Samsung សម្រាប់ការដោះស្រាយបញ្ហាចាំបាច់មួយគ្រានេះ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BGR

Tags:
  • Digitimes
  • iPhone 7
  • TSMC
  • Apple
  • រញ្ជួយដី
  • តៃវ៉ាន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥