MENU
តើអ្នកដឹងថា Apple និង FBI អាមេរិក កំពុងមានរឿងដ៏ចម្រុងចម្រាស់នឹងគ្នា? អានអត្ថបទនេះ អ្នកនឹងដឹងរឿងរ៉ាវទាំងស្រុង
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី០៨ មីនា ២០១៦, ១១:៣៣ | ៣,៤៥១ ដង | ចុចបញ្ចេញមតិ (០)

ការបដិសេធរបស់ Apple ក្នុងការដោះលេខកូដ (Unlock) ទូរស័ព្ទររបស់ភេរវករម្នាក់ មានឥទ្ធិពលចំបងចំពោះមនុស្សគ្រប់គ្នាលើពិភពលោក។

បំលែងទិន្នន័យ (Encryption) ក្លាយជាពាក្យពេញនិយមមួយដែលត្រូវបានគេនិយាយ ស្ទើរគ្រប់ទីកន្លែង ទាំងនៅកន្លែងធ្វើការ និងទីសាធារណៈ នៅអាមេរិក និងប្រទេសជាច្រើន។ បច្ចេកវិទ្យាសុវត្ថិភាព ដែលបំលែងទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិចមួយ ដែលតម្រូវអោយមានការបញ្ចូលពាក្យសម្ងាត់ដើម្បីបើកមើល គឺជាមូលដ្ឋានចំបងនៃការតតាំងគ្នារវាង Apple និង FBI ហើយលទ្ធផលនៃការតតាំងគ្នានោះ ដែលត្រូវបានបង្ហាញលើវេទិការសាធារណៈ ក៍ដូចជាក្នុងតុលាការ អាចមានឥទ្ធិពលខ្លាំងដល់សុវត្ថិភាពជាតិ បុគ្គល និងសិទ្ធិរក្សាការសម្ងាត់ លើពិភពលោក។

ខាងក្រោមនេះ គឺជារឿងរ៉ាវទាំងស្រុង ដែលគួរដឹងអំពីការតឹងសរសៃក.ដាក់គ្នារវាង Apple និង FBI របស់អាមេរិក។

តើអ្វីជាដើមហេតុនៃរឿងនេះ?

រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការលំបាកជាមួយនឹងការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលមានការបំលែងទិន្នន័យ (Encryption) ហើយកំរិតនៃការលំបាកនេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុចំបងនៃការប្រឈមមុខដាក់គ្នារវាង Apple និង FBI គឺដោយសារករណីវាយប្រហារដោយភេរវករ នៅទីក្រុង សាន ប៊ើណាឌីណូ (San Bernardino) នៃរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ ដែលបានធ្វើអោយមនុស្ស ១៤នាក់ ស្លាប់ និង ២២នាក់ រងរបូស។ ខ្មាន់កាំភ្លើង ២នាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់ ពេលបាញ់តទល់ជាមួយប៉ូលីស ហើយឧបករណ៍ កុំព្យូទ័ររបស់ពួកគេត្រូវបានប៉ូលីសរក្សាទុក។ ប៉ុន្តែអាជ្ញាធរមិនអាច Unlock ទូរស័ព្ទ iPhone មួយគ្រឿងរបស់ខ្មាន់កាំភ្លើងនោះបានទេ ហើយគេគិតថាប្រហែលជាអាចមានទិន្នន័យសំខាន់ខ្លះលាក់ទុកក្នុងទូរស័ព្ទនោះ។

ហេតុអ្វីបានជា FBI មិនអាច Unlock ទូរស័ព្ទនោះបាន?

មូលហេតុគឺដោយសារ iPhone ត្រូវបានការពារដោយពាក្យសម្ងាត់ (Passcode) ហើយ FBI គិតថា ខ្នាន់កាំភ្លើងបានដាក់ដំណើរការប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទនោះ នឹងត្រូវលុបចោល ប្រសិនបើទូរស័ព្ទនោះត្រូវបានគេវាយពាក្យសម្ងាត់ខុសច្រើនជាង ១០ដង។

តើ FBI ​ចង់យ៉ាងម៉ិចវិញ?

FBI និយាយថា ពួកគេចង់អោយក្រុមហ៊ុន Apple ជួយបិទប្រព័ន្ធលុបទិន្នន័យដោយស្វ័យប្រវត្តិនៅក្នុង iOS ដូច្នេះគេអាចប្រមូលទិន្នន័យចេញពីទូរស័ព្ទរបស់ខ្មាន់កាំភ្លើងបានដោយសុវត្ថិភាព។

ហេតុអ្វីបាន Apple មិន Unlock ទូរស័ព្ទតែមួយគ្រឿងនោះទៅ?

មូលហេតុត្រង់ Apple និយាយថា FBI មិនគ្រាន់តែចង់ Unlock ទូរស័ព្ទមួយគ្រឿងនោះទេ។ លោក Tim Cook បានសរសេរលិខិតបើកចំហរមួយ ដោយបង្ហាញអោយគេដឹងថា FBI ស្នើរអោយ Apple បង្កើតច្រកសម្ងាត់ (backdoor) មួយសម្រាប់ចូលប្រព័ន្ធ iOS ដែលអាចអោយ FBI អាចចូលត្រួតពិនិត្យទិន្នន័យបានគ្រប់ទូរស័ព្ទទាំងអស់លើពិភពលោក។

លោក Tim Cook បានសរសេរថា៖ “បើនិយាយអោយច្បាស់គឺថា FBI ចង់អោយយើងបង្កើតប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយ ដែលត្រូវដកចេញនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ហើយត្រូវដំឡើងវាចូលក្នុងទូរស័ព្ធណាដែលត្រូវត្រួតពិនិត្យ ពេលស៊ើបអង្កេត។ បើគិតតាមផ្លូវអាក្រក់ កម្មវិធីដែលមិនទាន់មាននេះ នឹងអាចសមត្ថភាព Unlock គ្រប់ទូរស័ព្ទ iPhone ទាំងអស់។ FBI ប្រហែលអាចប្រើពាក្យផ្សេងដើម្បីពិពណ៌នាអំពីកម្មវិធីនេះ ដើម្បីអោយស្តាប់មើលទៅមិនដូចជាធ្ងន់ធ្ងរ។ ការបង្កើតប្រភេទប្រព័ន្ធប្រតិបត្តិការ iOS ដែលមិនមានបញ្ចូលប្រព័ន្ធសុវត្ថិភាពបែបនេះ ដូចជាបង្កើតច្រកក្រោយ ឬច្រកសម្ងាត់ដូច្នេះដែរ។ រដ្ឋាភិបាលប្រហែលនឹងអះអាងថា គេនឹងប្រើកម្មវិធីនេះក្នុងព្រំដែនកំណត់មួយប៉ុណ្ណោះ ដែលវាហាក់ពិតជាមិនអាចធានាបានទេថា FBI នឹងគ្រាន់តែប្រើក្នុងដែនកំណត់។”

ខណៈដែល Apple ជឿថា FBI មានគោលបំនងល្អ លោក Cook បន្តថា៖ “វាពិតជាមិនត្រឹមត្រូវឡើយសម្រាប់រដ្ឋាភិបាល ដែលបង្ខំអោយយើងបង្កើតច្រកសម្ងាត់ដើម្បីចូលទៅក្នងផលិតផលរបស់យើង។ ជាចុងក្រោយនោះ យើងភ័យខ្លាចថា ការទាមទារនេះនឹងធ្វើអោយធ្លាក់ចុះ ការគោរពសិទ្ធឯកជនភាព និងសេរីភាព ដែលរដ្ឋាភិបាលត្រូវការពារអោយខានតែបាន។”

តើអ្នកណាខ្លះគាំទ្រដល់ Apple?

អ្នកគាំទ្រ Apple មានដូចជា គ្រប់អង្គការសិទ្ធិមនុស្ស ក្រុមអ្នកការពារការសម្ងាត់បុគ្គល និងក្រុមហ៊ុនបច្ចេកវិទ្យា ទូទាំងពិភពលោក។

តើអ្នកណាប្រឆាំនឹង Apple?

អ្នកឆាំង Apple មានដូចជា លោក Donald Trump ដែលជាបេក្ខជនប្រធាធិបតីនៃគណបក្សសាធារណៈរដ្ឋ និង អ្នកដែលមានបេក្ខភាពជាប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋដទៃទៀត រួមជាមួយគ្នានោះ ក៏មាន ភ្នាក់ងារ FBI និងភ្នាក់ងារសុវត្ថិភាពដទៃទៀតផងដែរ។

តើវានឹងផ្តល់ផលប៉ះពាល់អ្វីដល់ អ្នកនៅអាមេរិកទៅ?

ប្រសិនបើកម្មវិធីនោះត្រូវបានបង្កើតតាមការស្នើរនោះមែន FBI នឹងអាច Unlock គ្រប់ទូរស័ព្ទរបស់អ្នកបានដោយងាយស្រួល។ ហើយវាអាចនឹងងាយរងគ្រោះធ្ងន់ធ្ងរដោយការវាយប្រហារពីក្រុម Hacker នៃប្រទេសចិន និងកូរ៉េខាងជើង ក៏ដូចជារដ្ឋផ្សេងៗទៀតដែលគាំទ្រដល់ពួក Hackers ។

តើនឹងផ្តល់ផលប៉ះពាល់អ្វីដល់ អ្នកនៅក្រៅអាមេរិក?

អ្នកនៅក្រៅអាមេរិកក៏នឹងអាចរងផលប៉ះពាល់ដូច អ្នកនៅអាមេរិកដែរ។ ប្រសិនបើរដ្ឋាភិបាលអាមេរិក ទទួលបានច្រកសម្ងាត់នេះ យើងជឿថារដ្ឋាភិបាលនៃប្រទេសផ្សេងទៀតជុំវិញពិភពលោក នឹងទាមទារចង់បានដូចគ្នា។ ដរាបណាមានច្រកសម្ងាត់កាន់តែច្រើន នោះផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ។ ដូចដែល ប្រធានវិស្វករកម្មវិធី (Software Engineering) លោក Craig Federighi បានសរសេរក្នុងការសែត Washington Post ថ្ងៃនេះថា៖ “ទូរស័ព្ទរបស់អ្នកគឺជារបស់ម្យ៉ាងលើសពីឧបករណ៍ផ្ទាល់ខ្លួន។ ជាមួយនឹងទូរស័ព្ទបច្ចុប្បន្ននេះ វាគឺជាផ្នែកមួយនៃសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក និងមិត្តភក្ររបស់អ្នក ព្រោះទូរស័ព្ទមួយចំនួនបានភ្ចាប់ទៅនឹងប្រព័ន្ធបញ្ជាពីចំងាយ ទៅកាន់ប្រព័ន្ធគ្រប់គ្រងអគ្គីសនី ប្រព័ន្ធដឹងជញ្ជូនជាដើម។ ដូច្នេះឧក្រិដ្ឋជន និងភេរវជន នឹងអាចជ្រៀងចូលដើម្បីបញ្ជាប្រព័ន្ធទាំងនោះបានដោយងាយ។”

តើរឿងក្តីនេះនឹងបញ្ចប់ដោយរបៀបណាទៅ?

ចម្លើយ គឺគ្មានអ្នកណាដឹងនោះឡើយ។ ចម្លើយយ៉ាងណានោះ មានតែរងចាំមើលការតតាំងគ្នានៅតុលាការអាមេរិករវាង Apple និង FBI នៅថ្ងៃទី២២ ខែមិនា នេះ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ KNOW YOUR MOBILE 

Tags:
  • apple
  • FBI
  • Federal Court
  • Encryption
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥