MENU
ប្រធានាធបិតីកូរ៉េខាងត្បូង រុះរើគណរដ្ឋមន្ត្រីក្នុងពេលកំពុងមានព្យុះភ្លៀងនយោបាយ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០២ វិច្ឆិកា ២០១៦, ១២:២៧ | ៣០៣ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយ៉ុងហេ បានធ្វើការកែទម្រងគណរដ្ឋមន្ត្រី​ដោយក្នុងនោះបានផ្លាសប្តូរដំណែនងនាយករដ្ឋមន្ត្រី​ ឧប្បនាយករដ្ឋមន្ត្រី​ទទួលបន្ទុកសេដ្ឋកិច្ចនិង រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសុវត្ថភាពពលរដ្ឋ។

នៅថ្ងៃទី​២ខែវិច្ឆិកា ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូង​បានប្រកាសឲ្យដឹងថា​ប្រធានាធិបតីផាកយ៉ុងហេ បានធ្វើការរុះរើគណរដ្ឋមន្ត្រី ដោយផ្លាសប្តូរដំណែងនាយករដ្ឋមន្ត្រីផងដែរ។ ការកែទម្រងលើកនេះ​កើតឡើងចំពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសធ្លាក់ក្នុងសភាពច្របូកច្របល​ដោយសារតែមិត្តភក្តិយូឆ្នាំរបស់លោកស្រីប្រធានាធិបតី គឺលោកស្រី​ Choi Soon Sil ។

នៅក្នុងការកែទម្រងនោះ លោក​ Kim Byong Joon ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោកគីម ធ្លាប់ជាអគ្គលេខាធិការរបស់អតីតប្រធានាធិបតី​ Roh Moo Hyun ។ ក្រៅពីនេះ លោក​Yim Jong yong ប្រធានគណកម្មធិការសេវាកម្មហិរញ្ញវត្ថុ​ត្រូវបានតែងតាំងធ្វើជា​ឧប្បនាយករដ្ឋមន្ត្រី ទទួលបន្ទុកហិរញ្ញវត្ថុ។ ក្រៅពីនេះនៅមានការផ្លាសប្តូរដំណែងជាច្រើនផ្សេងទៀត។

ប្រធានាធិបតីផាកយ៉ុងហេ កំពុងប្រឈមនិងរឿងអាស្រូវ​ ពីសន្តរកថា និងឯកសាមួយចំនួន​ទៅឲ្យលោកស្រី​Choi ដែលជាមិត្តភក្តិជាង​៤០ឆ្នាំត្រួតពិនិត្យ ។​ លោកស្រី​Choi រងការមន្ទិលសង្ស័យ​ថា បានប្រើប្រាសទំនាក់ទំនងដ៏ល្អនោះជ្រៀតជ្រេកចូលកិច្ចការប្រទេសជាតិ ក្នុងនោះមានបញ្ហាហិរញ្ញវត្ថុ ដែលជាចំណុចរសើបបំផុត ។

លោកស្រី​Choi ក៏ត្រូវបានឃាត់ខ្លួនសួរនាំ លើបញ្ហាខាងលើផងដែរ។ ប្រធានាធិបតីផាកយ៉ុងហេ កំពុងតែកាន់ដំណែង ឆ្នាំ​ទី​៤ក្នុងមួយអាណ្ណាត្តិ​៥ឆ្នាំ។ វិបត្តិនយោបាយខាងលើបានគម្រាមកំហែងដល់ការគែទម្រងនយោបាយក្នុងរយៈពេលចុងក្រោយនេះ។ គណបក្សកាន់អំណាចព្រមទាំងក្រុមប្រឆាំងបានស្នើរឲ្យបង្កើតរដ្ឋាភិបាលជម្រុះ​៕

 

 

Tags:
  • ប្រធានាធបិតី
  • កូរ៉េខាងត្បូង
  • គណរដ្ឋមន្ត្រី
  • នយោបាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥