MENU
មន្ត្រីការបរទេសកូរ៉េខាងជើងពីររូប ប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសជប៉ុន
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៥ តុលា ២០១៦, ១៤:០០ | ៥៨៣ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន Kyodo របស់ជប៉ុនបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងពីររូប បានឡើង គម្រោង រត់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។

សារព័ត៌ក្យូដូរបស់ជប៉ុននៅថ្ងៃទី​៥ខែតុលា​បានផ្សាយថា បច្ចុប្បន្ន​មន្ត្រីការបរទេសកូរ៉េខាងជើង​ពីររូប នៅទីក្រុងប៉េកាំងបានព្យាយាមភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។ តាមប្រភ័ពព័ត៌មានខាងលើ មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបបានបង្ហាញពីបំណងចង់ភៀសខ្លួនកាលពីចុងខែកញ្ញាហើយរដ្ឋាភិបាលជប៉ុននិងចិនកំពុងតែពិភាក្សា​លើបញ្ហាខាងលើ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរកូរ៉ែខាងជើង​បានបញ្ចូនក្រុមសន្តិសុខ ទៅកាន់តំបន់ដែលកំពុងតែរង្គ្រោះដោយទឹកជំនន់ជាប់ព្រំដែនប្រទេសចិនដើម្បីរារាំងការរតភៀសខ្លួនចេញពីប្រទេសកូរ៉ែខាងជើងចូលទៅកាន់ចិនហើយបន្តទៅកាន់ប្រទេសទី​៣ទៀត។

កាលពីថ្ងៃទី​១ខែកញ្ញាសារព័ត៌មានយ៉ុងហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងបានភៀសខ្លួនពីកន្លែងធ្វើការនៅក្នុងប្រទេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូង ជាមួយក្រុមគ្រួរសារ ។ការភៀសខ្លួននោះមានទាំងមន្ត្រីការបរទេសក្រោមឪវាទជាច្រើនរូបផងដែរ។

តាមសារព័ត៌មានលោកខាងលិចបានផ្សាយថា ការដែលពលរដ្ឋកូរ៉េខាងជើងបន្តភៀសខ្លួន​ទៅកាន់ប្រទេសជិតខាងដោយសារតែ ការរស់នៅក្នុងប្រទេសមិនមានសុវត្ថភាព​ និងការខ្វះខាត គ្រប់បែបយ៉ាងទើបធ្វើឲ្យមន្ត្រីការបរទេសដែលធ្វើការនៅក្រៅប្រទេសមិនចង់វិលត្រឡប់ទៅស្រុកវិញឡើយ៕

 

 

Tags:
  • មន្ត្រីការបរទេស
  • កូរ៉េខាងជើង
  • ជប៉ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥