រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃតី១៣ខែកញ្ញាបានប្រកាសថា សមាជិករដ្ឋសភា៤៥រូប មកពីខេត្តលីវនីញ ត្រូវបានដកហូតដំណែងដោយសារតែមានសកម្មភាពបន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។
គណកម្មធិការកិច្ចការសភារបស់ចិនNPC បានបញ្ចាក់ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែកញ្ញា ដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការខាងលើត្រូវបានបណ្តាញព័ត៌មានចិនCCTV វាយតម្លៃថាជាហេតុការមិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩។
នៅក្នុងកិច្ចប្រជុំជាពិសេសរបស់NPC សារព័ត៌មានស៊ីនហួរបានផ្សាយថា តំណាងរាស្ត្រ៣៨រូបក្នុងចំណោម៦២រូបក្នុងខេត្តលីវនីញ ត្រូវបានដកអភ័យឯកសិទ្ធតំណាងរាស្ត្រដោយមានសកម្មភាពបន្លំសន្លឹកឆ្នោត។ក្រៅពីនេះនៅមានតំណាងប្រជាជនខេត្តលីវនីញ៥២៣រូបទៀត ត្រូវបានគេរកឃើញថា មានសកម្មភាពកេងបន្លំដូចគ្នាហើយត្រូវលាលេងពីដំណែងឬត្រូវដកហូតដំណែង។
ការបន្លំសន្លឹកឆ្នោតខាងលើ ជាផ្នែកមួយនៃអំពើពុករលួយពាក់ព័ន្ធនិងប្រធានសមាជិកគណកម្មធិការសភាលោកWang Min ។ បុគ្គលរូបនេះក៏បានចាប់ឃុំខ្លួនពីបទពុករលួយនៅក្នុងកិច្ចប្រជុំPNC កាលពីខែមីនាកន្លងមក។
លោកវ៉ាងមីញទទួលរងការចោទប្រកាន់ពីបទពុករលួយគ្រប់ទីកន្លែងពិសេសនៅក្នុងការបោះឆ្នោត ឃុំសង្កាតពីលើកកន្លងមក។មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តលីវនីញដូចជាអតីតអនុប្រធានសភាលោក Zheng yuzhou និង Wang Yang ព្រមទាំងអតីតប្រធានសន្តិសុខលោក Su hongzhang ក៏ត្រូវបានចាប់ឃុំខ្លួនពីបទពុលរលួយផងដែរ។
បន្ទាប់ពីខេត្តលីវនីញនៅមានខេត្តជាច្រើនផ្សេងទៀតក៏ជាប់ពាក់ព័ន្ធនិងអំពើពុករលួយទិញអាសនៈផងដែរ ដូចជាខេត្តHengyang និង ហួណានជាដើម។នៅក្នុងខេត្ត ហួណាន ក្នុងចំណោមសមាជិកតំណាងរដ្ឋាភិបាលភូមិឃុំមាន៥១៨រូប ក្នុងចំណោម៥២៧រូប មានការសូកប៉ាន់ដើម្បីបានដំណែងសរុបទឹកប្រាក់ប្រមាណ១៦លានដុល្លារអាមេរិក៕