MENU
ឥណ្ឌូនេស៊ីចាប់ផ្តើម យុទ្ធនាការបោសសម្អាតគ្រឿងញៀន ដូចហ្វីលីពីន
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៩ កញ្ញា ២០១៦, ១៣:០៦ | ១៩,៣៣៤ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតី ឥណ្ឌូនេស៊ីលោក​Joko Widodo បានបញ្ចាក់ថា គ្រឿងញៀនកំពុងតែគម្រាមកំហែងដល់ប្រទេសជាតិ ខ្លាំងជាងក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីទៅទៀត។​នៅពេលនេះឥណ្ឌូនេស៊ីចាប់ផ្តើម ដើរតាមកន្លងរបស់ហ្វីលីពីនក្នុងការបោសសម្អាត់ក្រុមជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់ទាំងនោះ។

បើទោះបីមានការប្រឆាំងពីគោលនយោបាយប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីនដែលបានសម្លាប់មនុស្សជាង​២ពាន់នាក់ ប៉ុន្តែការបង្ក្រាបបែបនេះនាំមកនៅជោគជ័យជាច្រើន ដល់សន្តិសុខសុខជាតិ។ ចាប់តាំងពីខែមិថុនាមកទលពេលនេះ មានក្រុមជួញដូរគ្រឿងញៀនរាប់រយនាក់ត្រូវបានកម្ចាត់ ចំណែកអ្នកញៀនថ្នាំក៏បានកែខ្លួន ដោយចេញទៅសារភាពចំពោះមុខប៉ូលិស។

ដោយមើលឃើញនៅភាពជោគជ័យទាំងនោះ ប្រទេសជិតខាង ឥណ្ឌូនេស៊ីក៏បានឡើងគម្រោង កម្ចាត់ក្រុមជួញដូរគ្រឿងញៀន នៅទូទាំងប្រទេស។ កាលពីថ្ងៃទី​៨ខែកញ្ញា​អ្នកទទួលបន្ទុកប្រឆាំងគ្រឿងញៀនរបស់ឥណ្ឌូនេស៊ី លោក​Budi Waseco បានបញ្ចាក់ថា ស្ថាប័ននេះកំពុងតែបង្កើនកម្លាំងនិងអាវុធសម្រាប់ប្រតិបត្តិការទ្រងទ្រាយធំកម្ចាត់គ្រឿងញៀន ។

លោក Budi Waseco បញ្ចាក់ទៀតថាស្ថានភាពគ្រឿងញៀននៅក្នុងប្រទេសនេះអាក្រក់ចូចជាហ្វីលីពីនអីចឹងដែរ ដូច្នេះត្រូវតែមានប្រតិបត្តិការកម្ចាត់ខ្លាំងបំផុតទើបអាចរក្សាសណ្តាប់ធ្នាប់ប្រទេសបាន។លោកបានបន្តទៀតថា ក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សជាច្រើន ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវលើកលេងនោះឡើយ។  ប៉ុន្តែឥណ្ឌូនេស៊ីនិងមិនធ្វើដូចជាហ្វីលីពីនឡើយ ដោយប្រទេសនេះនឹងដាក់ទោសទៅតាមច្បាប់៕

 

Tags:
  • ឥណ្ឌូនេស៊ី
  • យុទ្ធនាការ
  • គ្រឿងញៀន
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥