![]() |
MENU
|

មន្ត្រីចារកម្មអាមេរិកបានបញ្ចាក់ថា កូរ៉េខាងជើងកំពុងតែពង្រីកការចម្រាញសារធាតុអ៊ុយរ៉ានីញ៉មនិងដំណើរការឡើងវីញនៅរោងចក្រចម្រាញសារធាតុPlutoni ។
មន្ត្រីចារកម្មអាមេរិកលោក James Clapper បានបញ្ចាក់ថា កូរ៉េខាងជើងកំពុងតែដំណើរការឡើងវិញនៅកម្មវិធីផលិតបរមាណូបង្ករការព្រួយបារម្ភដល់តំបន់ទាំងមូល។
ពាក់ព័ន្ធនិងសកម្មភាពបង្ករឲ្យមានភាពតានតឹងនៅក្នុងតំបន់ កូរ៉េខាងត្បូងក៏បានចាប់ផ្តើបបិទរោងចក្រស្ថិតនៅតំបន់ព្រំដែនក្នុងប្រទេសកូរ៉េខាងជើងដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយាង។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាថា ប្រទេសនេះបានចាប់ផ្តើមដកកម្មករចេញពីតំបន់ឧស្សាហកម្មរួមនៅកេស៊ុងស្ថិតនៅក្នុងទឹកដីកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ខែកុម្ភៈ ក្រោយការសម្រេចបិទទ្វាទាំងស្រុងនៅតំបន់ឧស្សាហកម្មដើម្បីប្រឆាំងទៅនឹងសកម្មភាពរបស់កូរ៉េខាងជើងពាក់ព័ន្ធកាំជ្រួចមីស៊ីល។
សារព័ត៌មាន ខាងលើបានបញ្ចាក់ទៀតថា ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានឯកភាពទៅនឹងការបិទទ្វាដំបនឧស្សាហកម្មខាងលើ ដោយអនុញ្ញាត្តិឲ្យពលរដ្ឋកូរ៉េខាងត្បូងដែលធ្វើការនៅទីនោះត្រឡប់ទៅកាន់ប្រទេសវិញដោយសន្តិវិធី។
គណកម្មធិការទទួលបន្ទុកកូរ៉េខាងជើងនិងខាងត្បូងពាក់ព័ន្ធនិងតំបន់ឧស្សាហកម្មរួមនោះ នឹងបើកកិច្ចពិភាក្សា ស្តីពីការបញ្ចប់សកម្មភាពទាំងស្រុង ក៏ដូចជាការនាំចេញនៅគ្រឿងម៉ាស៊ីនពីរោងចក្រទៅកាន់កូរ៉េខាងត្បូងវិញ។
តំបន់ឧស្សាហកម្មរួមនោះ ជាប្រភពផ្តល់ប្រាក់ចំណូលជាច្រើនដល់កូរ៉េខាងជើង ។កាលពីថ្ងៃទី១០ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Hong Yong Pyo បានប្រកាសថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងសេអូលពីការបញ្ឈប់សកម្មភាពនៅកូរ៉េខាងជើងទាំងស្រុង ក្រោយពេលដែលកូរ៉េខាងជើងបាញ់បង្ហោះផ្តាយរណបសិប្បនិមិត្ត កាលពីថ្ងៃទី៧ខែកុម្ភៈ ។ ការសម្រេចខាងលើរបស់កូរ៉េខងត្បូងគឺដើម្បីទប់ស្កាត់ប្រាក់ចំណូលរបស់កូរ៉េខាងជើងក្នុងការផលិតកាំជ្រួចមីស៊ី។


