MENU
ក្រុមឧទ្ទាមវាយប្រហារមន្ទីឃុំឃាំងហ្វីលីពីន រំដោះអ្នកទោស២៨នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៩ សីហា ២០១៦, ១៤:៥៦ | ៧៤៣ ដង | ចុចបញ្ចេញមតិ (០)

ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុមអិស្លាមIS បានបើកការវាយប្រហារទៅលើមន្ទីឃុំឃាំងមួយនៅក្នុងប្រទេសហ្វីលីបីនរំដោះអ្នកទោស​២៨នាក់ដែលជាបក្សពួករបស់គេ។

សារព័ត៌មាន​The Wall Street Journal កាលពីថ្ងៃទី​២៨ខែសីហាបានដកស្រងសម្តីមន្ត្រីហ្វីលីពីនបានឲ្យដឹងថា ខ្មាន់កាំភ្លើងជាច្រើនរូបបានបើកការវាយប្រហារទៅលើមន្ទីឃុំឃាំងនៅភាគខាងត្បូងប្រទេសហ្វីលីពីន រំដោះអ្នកទោស​២៨នាក់ ដែលជាអ្នកទោសសម្លាប់មនុស្សដ៏គ្រោះថ្នាក់។

ជាក់ស្តែងកាលពីថ្ងៃទី​២៧ខែសីហា មានខ្មាន់កាំភ្លើងជាង​៥០នាក់ប្រដាប់ដោយអាវុធ​ មកពីក្រុម​ Maute មានទំនាក់ទំនងជាមួយក្រុមIS បានវាយប្រហារទៅលើមន្ទីឃុំឃាំង Marawi ស្ថិតនៅក្នុងខេត្ត​Lanao Del Sur លើកោះមីនដាណាវ រំដោះបក្ខពួរបស់ពួគេដែលបានចាប់ខ្លួនកាលពីមួយសប្តាហ៍កន្លងមក។

តាមប្រសាសន៍លោក​ Agustine Tello ស្នងការប៉ូលិស​ខេត្ត Lanao Del Sur បានឲ្យដឹងថា​អ្នកទោស២៨នាក់បានរត់គេចខ្លួនបាត់ ដោយសារតែការវាយប្រហាររបស់ក្រុម​ Maute ។  អ្នកទោសដែលបានរំដោះរបស់ក្រុម​ Maute  ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​២២ខែសីហា​ ក្រោយពេលប៉ូលិសបានរកឃើញគ្រាប់បែកកែឆ្នៃ និងកាំភ្លើងខ្លីនជាច្រើននៅក្នុងរថយន្តដឹងទំនិញដែលបញ្ជារដោយក្រុមខ្មាន់កាំភ្លើងខាងលើ។

គួរបញ្ចាក់ផងដែរថា ក្រុមខ្មានកាំភ្លើង​ Maute គឺជាក្រុម អិស្លាមជ្រុលនិយមួយក្នុងចំណោមច្រើនក្រុម នៅលើកោះ មីនដាណាវស្ថិតនៅភាគខាងត្បូងហ្វីលីពីន។ ខ្មាន់កាំភ្លើងដែលវាយប្រហាររំដោះអ្នកទោសនោះកាន់ទងជាតិពណ៌ខ្មៅ របស់ក្រុម​IS ។

ពាក់ព័ន្ធនិងប្រទេសហ្វីលីពីននោះដែរ ប្រធានាធិបតី​Rodrigo Duterte បានធ្វើឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស​ខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលដែលលោកបានប្រកាសថា អ្នកទោសគ្រឿងញៀនមិនម៉ែនជាមនុស្ស។

ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែឧសភាកន្លងមក យុទ្ធនាការប្រឆំាងជនល្មើសជួញដូរគ្រឿងញៀន​ បានសម្លាប់មនុស្សជាង​២០០០នាក់ ហើយ ដែលជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាននៅលើពិភពលោកពីការប្រឆាំងគ្រឿងញៀន។

ជាមួយនិងការស្លាប់យ៉ាងច្រើននោះបានធ្វើឲ្យក្រុមការពារសិទ្ធិមនុស្សថ្កោលទោសយ៉ាងខ្លាំង ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបានចាត់ទុកសកម្មភាពខាងលើរបស់រដ្ឋាភិបាលហ្វីលីពីនគឺជារឿងខុសច្បាប់ បំពាន់ទៅលើសិទ្ធមនុស្សយ៉ាងធ្ងន់ ដោយសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

ការថ្កោលទោសទៅលើប្រធានាធបតីកាន់តែខ្លាំងឡើង ហើយចោទប្រកាន់លោកថាបានប្រព្រឹតបទឧក្រិត្តប្រឆាំងមនុស្សជាតិ ក្រោយពេលដែល ប្រធានាធិបតីបានប្រកាសថា    ក្រុមជួញដូរគ្រឿងញៀនមិនមែនជាមនុស្សឡើយ។

នៅពេលនេះដែរក្រុមការពារសិទ្ធមនុស្សបានបើកការសើមអង្គេតទៅលើសកម្មភាពប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌូទឺតេ តើបានរំលោភបំពាន់ទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះបានធ្វើឲ្យជនស្លូតត្រងជាច្រើនក្លាយជាជងរង្គ្រោះនៅក្នុងសង្គ្រាមនោះ។

ជាក់ស្តែង ក្មេងស្រីទើបតែអាយុ៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងយុទ្ធនាការបោសសម្អាត់គ្រឿងញៀនរបស់រដ្ឋាភិបាលហ្វ៊ីលីពីនធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

កាលពីថ្ងៃទី២៧ ខែសីហា បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា តាមរបាយការណ៍ពីអង្គការឃ្លាំមើលសិទ្ធិមនុ្សបានបញ្ជាក់ថា ក្មេងស្រី អាយុ៥ឆ្នាំ មានឈ្មោះថាDanica May Garcia បានស្លាប់ដោយសារតែបុរសពីរនាក់ជិះម៉ូតូហើយបាញ់ចំក្បាលកុមារីនោះ ពេលកំពុងតែញំាអាហារជាមួយគ្រួសារនៅក្នុងភោជនីយដ្ឋាន ។

មន្ត្រីនៅក្នុងខេត្ត Pangasinan បានឲ្យដឹងថា គោលដៅនៃការបាញ់ប្រាហារនៅគឺសម្តីទៅលើជីតារបស់កុមារីខាងលើ ក្រោយពេល ដែលលោកតា ឈ្មោះMaximo Garcia បានចេញសារភាពចំពោះបូលិស ដើម្បីឲ្យប៉ូលិសលុបឈ្មោះចេញពីបញ្ចី អ្នកដែលប្រើប្រាស់គ្រឿងញៀន និងមនុស្សមួយចំនួនទៀត ។

ក្រោយមកលោក ក៏បានវិលត្រឡប់ទៅផ្ទុះវិញ ។ តែទីបំផុត លោកក៏នៅតែរងការបាញ់ប្រហារ  ក្រៅពីចៅស្រីស្លាប់ លោកក៏រងរបួសធ្ងន់ដោយត្រូវ៣គ្រាប់ផងដែរ ។ ពេលនេះ លោកកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេលក្រោមការការពារយ៉ាងតឹងតែងពីប៉ូលិស ។

ស្នងការប៉ូលិសខេត្ត Dagupan លោក  Neil Miroបញ្ចាក់ថា «យើងមានសាក្សីអាចកណត់អត្តសញ្ញាណជនដៃដល់បាញ់ប្រហារនោះ » ។ លោកបន្តទៀតថា លោក Maximo Garcia បានចេញសារភាពពីទោះប្រើប្រាស់គ្រឿងញៀន ទាំងនោះហើយយើងមានហេតុផលច្បាស់លាសដើម្បីបញ្ជាក់ថា ការបាញ់ប្រហារនោះពាក់ព័ន្ធនិការជួញដូរគ្រឿងញៀន ។ ប៉ូលិសសង្ស័យថា មេក្លោងជួញដូរគ្រឿងញៀនជាអ្នកនៅពីក្រោយ ។

ប៉ុន្តែបើទោះបី ក្រុមជួញដូរគ្រឿងញៀន ឬក៏ប៉ូលិសជាអ្នកបាញ់សម្លាប់នោះ តែការស្លាប់របស់ក្មេងស្រីអាយុ៥ឆ្នាំគឺជាលទ្ធផលនៃសង្គ្រាមប្រឆាំងការជួញដូរគ្រឿង ញៀនរបស់ប្រធានាធិបតី ឌូទឺទេរ ។

 

 

 

 

Tags:
  • ក្រុមឧទ្ទាម
  • ហ្វីលីពីន
  • អ្នកទោស
  • ឃុំឃាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥