សារព័ត៌មានជប៉ុន Sankei បានផ្សាយថា រដ្ឋាភិបាលជប៉ុនបានត្រៀមលក្ខណបាញ់ទម្លាក់ ផ្កាយរណបសិប្បនិមិត្តរបស់កូរ៉េខាងជើង ដែលទីក្រុងតូក្យូចាត់ទូកថា អាចនឹងធ្លាក់ចុះមកលើទឹកដីជប៉ុន។ ទាំងនោះជាសកម្មភាពថ្មីរបស់ទីក្រុងតូក្យូ ក្រោយកូរ៉េខាងជើងប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណប ក្នុងអំឡុងពេលពី ថ្ងៃទី៨ ដល់ ថ្ងៃទី២៥ ខែកុម្ភៈនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nakatani កាលពី ថ្ងៃទី៣ ខែកុម្ភៈបានចេញបញ្ចារឲ្យកម្លាំងការពារដែនអាកាសជប៉ុន ត្រៀមលក្ខណបាញ់ទមា្លក់កាំជ្រួចមីស៊ីរបស់កូរ៉េខាងជើង ដែលអាចធ្លាក់ចូលមកក្នុងទឹកដីជប៉ុន។
កម្លាំងការពារដែលអាកាសរបស់ជប៉ុន បានប្រកាសឲ្យដឹងថាបានបញ្ចូននាវាបំពាក់កាំជ្រួចមីស៊ីលប្រភេទ SM3 អាចបាញ់បានចម្ងាយ១២០០គីឡូម៉ែត្រ អាចបាញ់ទម្លាក់មីស៊ីលដែលបានហោះចូលអាកាស ស្ថិតនៅលើដែនអាកាសក្នុងដែនសមុទ្រជប៉ុន។
ប្រសិនបើកាំជ្រួចមីស៊ីល វាយស្ទាក់រយៈចម្ងាយឆ្ងាយមិនអាចកម្ទេចគោលដៅបានជោគជ័យ ជប៉ុននិងប្រើប្រាស់មីស៊ីល PAC3 វាយស្ទាក់ចុងក្រោយពេលធ្លាក់ជិតមកដល់ដី។មីស៊ីPAC3 បានចម្ងាយក្រោម១០០គីឡូម៉ែត្រតែមានប្រព័ន្ធនាំផ្លូវទៅកម្ទេចមីស៊ីលសត្រូវ។បច្ចុប្បន្ន មីស៊ីលខាងលើបានដាក់ការពារទីក្រុងតូក្យូ និងកងពលពីរទៀតដាក់នៅលើកោះអូគីណាវ៉ា៕