MENU
១ ភាគ ៧ នៃចំនួនប្រជាជនលើពិភពលោក កំពុងប្រើប្រាស់ WhatsApp
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៩:២៩ | ៧៥៩ ដង | ចុចបញ្ចេញមតិ (០)

WhatsApp បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដោយក្រុមហ៊ុននេះបានបង្ហាញពីចំនួនអ្នកប្រើប្រាស់កម្មវីធីរបស់ខ្លួន ដែលកើនឡើងដល់ជាង ១ពាន់លាន នាក់។ កាលពីជាង១ឆ្នាំមុន WhatsApp បានប្រារព្ធពិធីអបអរ នៃការទទួលបានអ្នកប្រើប្រាស់ចំនួន ៥០០លាន នាក់

ក្រុមហ៊ុនមិនត្រឹមតែ បានសម្រេចគោលដៅ ដែលមានមនុស្ស ១/៧ នៃចំនួនប្រជាជនសរុបនៃពិភពលោក កំពុងប្រើប្រាស់កម្មវិធីនេះប៉ុណ្ណោះទេ ថែមទាំង ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសថា នឹងមិនគិតថ្លៃសេវាប្រចាំឆ្នាំ នៃការប្រើប្រាស់ទៀតឡើយ។

ក្នុងអត្ថបទដែលបានផ្សព្វផ្សាយថ្មីៗនេះ WhatsApp បានទម្លាយថានឹងផ្តោតលើ តម្លៃស្នូលនៃអាជីវកម្មរបស់ខ្លួន​ ដោយលើកឡើងថា៖ 

WhatsApp បានចាប់ផ្តើមនូវគំនិតសាមញ្ញមួយ៖ ធានាអោយបានថា មនុស្សគ្រប់គ្នាអាចនៅជិតស្និទ្ធ នឹងគ្រួសារ និងមិត្តភក្រ គ្រប់ទីកន្លែងនៃផែនដី ដោយមិនគិតប្រាក់ ឬបង់ថ្លៃសេវាបន្ថែមអ្វីឡើយ។

ការប្រឹងប្រែងនៅពេលនេះ គឺដើម្បីស្វែងរកវិធីពង្រីកវិសាលភាពនៃសេវាកម្ម ល្បឿន និងសុវត្ថិភាព និងដើម្បីស្វាគមន៏ទទួលអ្នកប្រើប្រាស់ថ្មី ដែលនៅសេសសល់ជាង ៦ពាន់លាន នាក់ទៀតលើពិភពលោក។

គួរបញ្ជាក់ថា WhatsApp គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយ ដែលអ្នកប្រើប្រាស់អាចផ្ញើរសារជាអក្សរ សំលេង រូបភាព វីឌីអូ និងឯកសារផ្សេងៗទៀត ទៅវិញទៅមកដោយប្រើប្រាស់សេវាអ៊ីនធើណែត។ WhatsApp មានមុខងារប្រហាក់ប្រហែល នឹងកម្មវិធីផ្សេងជាច្រើនដូចជា៖ Facebook Messenger Viber Skype Line និង WeChat ជាដើម។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ TECH RADAR 

Tags:
  • WhatsApp
  • Mobile Application
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥