MENU
AT&T ថាអីុនធើណែត 5G នឹងមានល្បឿនលឿនជាង 4G (LTE) ដល់ទៅ ១០០ដង ហើយនឹងដាក់ដំណើរការឆ្នាំនេះ
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ២០១៦, ០៩:៤៩ | ១,៨៤៣ ដង | ចុចបញ្ចេញមតិ (០)

តើអ្នកមាននៅចាំបានទេថា កាលពីអីុនធើណែត 4G ចេញដំបូង យើងគ្រប់គ្នាសុទ្ធតែរំភើប នឹងល្បឿនដ៍លឿនរបស់វាដែលអាចប្រើបានលើទូរស័ព្ទ? ឥឡូវនេះ យើងក៏កំពុងរងចាំមើលថាតើអីុនធើណែត 5G នឹងទៅជាយ៉ាងម៉េចវិញ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ AT&T បានបង្ហាញពីគម្រោង បណ្តាញអីុនធើណែត 5G របស់ខ្លួន សម្រាប់ឆ្នាំ ២០១៦ ហើយប្រសិនបើអ្វីៗទាំងអស់ប្រព្រឹត្តទៅតាមអ្វីដែលគ្រោងទុក បណ្តាញអីុនធើ់ណែតថ្មីនេះ នឹងចាប់ផ្តើមសេវាកម្មក្នុងកំរិតកំណត់មួយ ក្នុងឆ្នាំនេះ។

5G គឺជាបច្ចេកវិទ្យាបញ្ជូនទិន្នន័យឥតខ្សែជំនាន់ថ្មី ដែលនឹងមានល្បឿនលឿនជាង អីុនធើណែត 4G (LTE) បច្ចុប្បន្ន ដល់ទៅ ១០០ដង ដោយការប្រើប្រាស់ រលកមីលីមែត (Millimeter Waves) បណ្តាញ NFV (Network Function Virtualization) និង Software-defined networking (SDN)។ ការសាកល្បងនឹងចាប់ផ្តើមនៅក្នុងមន្ទីពិសោធន៍របស់ AT&T នៅត្រីមាសទី២ ឆ្នាំនេះ ខណៈដែលការសាកល្បងមជ្ឈដ្ឋានពិតនឹងធ្វើនៅរដូវក្តៅ ឆ្នាំនេះផងដែរ។

AT&T លើកឡើងថា៖

អ្នកប្រើប្រាស់នឹងឃើញល្បឿនដែលគិតជា ជីកាបៃ ក្នុង១វិនាទី (Gigabits per second) មិនមែនគិតជា មេកាបៃ (Megabits) ដូចបច្ចុប្បន្នឡើយ។ ជាឧទាហរណ៍ ក្នុងល្បឿន ១ជីកាបៃ ក្នុង១វិនាទីនេះ (1Gbps) អ្នកនឹងអាចទាញយក (Download) វីឌីអូកម្មវិធីទូរទស្សន៍បានក្នុងរយៈពេលតិចជាង ៣វិនាទី។ អ្នកប្រើប្រាស់ក៍នឹងឃើញថា រយៈពេលរងចាំវីឌីអូអោយលេង (Latency) ពិតជាតិច ឬលឿន ជាមួយ 5G នេះ។ រយៈពេលរងចាំវីឌីអូអោយលេង (Latency) គឺជារយៈពេលដែលត្រូវរងចាំ បន្ទាប់ពីអ្នកបានចុចប៊ូតុង Play នៅលើកម្មវិធីវីឌីអូ ដើម្បីចាប់ផ្តើមទាញយកវីឌីអូនោះមកលេងលើទូរស័ព្ទ ឬកុំព្យូទ័របស់អ្នក។ យើងរំពឹងថា Latency របស់ 5G ស្ថិតក្នុងចន្លោះពី ១ ទៅ ៥ មីលីវិនាទី (milliseconds) ។

ជាការពិតណាស់ដែលថា ការដែលមានអីុនធើណែតល្បឿន 1Gbps នឹងធ្វើអោយគម្រោងអីុនធើណែតរបស់អ្នកឆាប់អស់ ប្រសិនបើអ្នកភ្ជាប់គម្រោង 5GB ក្នុង១ខែនោះ ហើយវាក៍អាចធ្វើអោយអ្នកប្រើលើសគម្រោងដោយមិនដឹងខ្លួន។ បណ្តាញ 5G ពិតជានឹងទាមទារអោយមានការផ្តល់នូវគម្រោងទិន្នន័យកំរិតខ្ពស់ជាងអ្វីដែលកំពុងតែផ្តល់អោយសព្វថ្ងៃនេះ ប៉ុន្តែការពិតយ៉ាងណានោះ យើងនឹងរងចាំមើលទាំងអស់គ្នា ពេលបណ្តាញថ្មីនេះចាប់ផ្តើមដំណើរការ។

AT&T បន្តថា៖

មូលដ្ឋាននៃការប្រើប្រាស 5G ដំបូងនេះ អាចនឹងផ្តល់ជា លក្ខណៈតាមផ្ទះ និងលក្ខណៈអាជីវកម្ម។ យើងនឹងផ្តល់អោយក្នុងកំរិតកំណត់មួយសម្រាប់ឆ្នាំនេះ អាស្រ័យទៅតាមការសាកល្បងជាក់ស្តែង។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BGR 

Tags:
  • AT&T
  • 5G
  • 4G
  • LTE
  • ឆ្នាំនេះ
  • ល្បឿនលឿន
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥