MENU
អ្នកបង្កើត Email និងនិមិត្តសញ្ញា @ លោក Ray Tomlinson បានស្លាប់ហើយក្នុងអាយុ ៧៤ឆ្នាំ
បច្ចេកវិទ្យា | ថ្ងៃច័ន្ទ ទី០៧ មីនា ២០១៦, ១១:៤៤ | ២,៧៧៥ ដង | ចុចបញ្ចេញមតិ (០)

អ្នកចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធើណែត លោក Ray Tomlinson ដែលជាមនុស្សដំបូងបានបង្កើត Email បានស្លាប់ហើយ ក្នុងអាយុ ៧៤ឆ្នាំ។

លោកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រជនជាតិអាមេរិក ដែលមានគំនិតផ្តួចផ្តើមបង្កើតសារអេឡិចត្រូនិច (Email) ដែលអាចផ្ញើរតាមបណ្តាញកុំព្យូទ័រ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត កាលពីឆ្នាំ ១៩៧១។

គាត់ក៏បានបង្កើតនិមិត្តសញ្ញា @ សម្រាប់ប្រើក្នុងអាសយដ្ឋានសារអេឡិចត្រូនិច (Email Address) ផងដែរ ដែលបច្ចុប្បន្នត្រូវបានគេប្រើជាស្តង់ដាទៅហើយ។

បើតាមរបាយការណ៍ លោក Tomlinson បានស្លាប់ដោយសារ ជម្ងឺគាំងបេះដូង កាលពីថ្ងៃសៅរ៍ ទី៥ ខែមិនានេះ។

រូបលោក Ray Tomlinson ថតកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០០៩ (AFP Photo/Miguel Riopa)

គាត់បានបង្កើតស្នាដៃគេស្គាល់ថា ជាសារអេឡិចត្រូនិច (Email) ដំបូងបង្អស់ ខណៈគាត់បានកំពុងធ្វើការនៅ ទីក្រុង Boston តូនាទីជា អ្នកស្រាវជ្រាវ អោយក្រុមហ៊ុន Bolt Beranek និង Newman។

ក្រុមហ៊ុននោះមានតូនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអ៊ីធើណែតជំនាន់ដំបូង ដែលមានឈ្មោះថា Arpanet

គួរបញ្ជាក់ថា បើតាមវេបសាយ wikipedia លោក Ray Tomlinson ជាជនជាតិអាមេរិក កើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៤១ នៅក្រុង Amsterdam ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោករៀននៅ វិទ្យាសា្ថនបច្ចេកវិទ្យានៃរដ្ឋម៉ាសាជូស៊ែត (Massachusetts Institute of Technology)។ គាត់មានមុខរបរជាអ្នកសរសេរកម្មវិធីកុំព្យួទ័រ អ្នកឆ្នៃប្រឌិតបច្ចេកវិទ្យា និងជាវិស្វករអគ្គីសនី។ គាត់ត្រូវបានគេស្គាល់ និងល្បីឈ្មោះ តាមរយៈការបង្កើតប្រព័ន្ធសារអេឡិចត្រូនិច (Email) ៕

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BBC News 

Tags:
  • Email
  • @
  • Ray Tomlinson
  • បានស្លាប់
  • សារអេឡិចត្រូនិច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥