MENU
Google ផ្តល់ប្រាក់រង្វាន់អោយបុរសម្នាក់ ដែលបានទិញ និងគ្រប់គ្រងគេហទំព័រ google.com ត្រឹម ១នាទី ដោយសារ កំហុសបច្ចេកទេស
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី៣០ មករា ២០១៦, ១០:៣៨ | ៣,១៣៩ ដង | ចុចបញ្ចេញមតិ (០)

Google បានទម្លាយប្រាប់ពីចំនួនប្រាក់រង្វាន់ ដែលបានផ្តល់អោយអតីតបុគ្គលិករបស់ខ្លួន ដែលបានក្លាយជាម្ចាស់ Domain google.com ដោយសារបញ្ហាបច្ចេកទេស។

គួរបញ្ជាក់ថា លោក Sanmay Ved បានទិញឈ្មោះវេបសាយ google.com តាមរយៈ ប្រព័ន្ធលក់ឈ្មោះវេបសាយផ្ទាល់របស់ Google (Google Domains Service) កាលពី ខែតុលា ឆ្នាំ២០១៥ ក្នុងតម្លៃត្រឹម ១២ ដុល្លា ប៉ុណ្ណោះ។

ពីដំបូងគាត់បានគិតថា ការបង្ហាញលក់នោះ គឺជាកំហុសបច្ចេកទេស ប៉ុន្តែគាត់ពិតជាភ្ញាក់ផ្អើលបំផុត នៅពេលដែលការបង់ប្រាក់សម្រាប់ទិញឈ្មោះវេបសាយនេះ បានជោគជ័យ ជាមួយសារបញ្ជាក់ប្រាប់វិញថា គាត់ពេលនេះ គឺជាម្ចាស់នៃឈ្មោះវេបសាយ Google.com។

សិទ្ធិជាម្ចាស់លើ ​google.com របស់គាត់ បានត្រឹមរយៈពេលប្រហែល ១នាទីប៉ុណ្ណោះ ដោយនៅពេលនោះ គាត់ក៏បានចូលទៅផ្នែកខាងក្នុងនៃការគ្រប់គ្រងវេបសាយនោះផងដែរ ប៉ុន្តែ ភ្លាមៗនោះ Google ក៏បានដឹងពីកំហុសបច្ចេកទេសនោះ រួចក៏ធ្វើការសងប្រាក់ ដែលគាត់បានទិញនោះវិញផងដែរ។

បន្ទាប់ពីឧបទ្ទហេតុនោះ Google បានទាក់ទង លោក Ved និងបានផ្តល់អោយគាត់នូវប្រាក់រង្វាន់ ជាការលើកទឹកចិត្តចំពោះ ការចាប់បាននូវកំហុសបច្ចេកទេសផ្នែកសុវត្ថិភាពរបស់ខ្លួន។

នៅពេលនោះ ទាំង Google និង Ved មិនដែលបានបង្ហើបអោយដឹងពីចំនួនប្រាក់រង្វាន់នោះទេ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន បានទម្លាយអោយដឹងនៅលើ អត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួន។
ប្រាក់រង្វាន់ដែល Ved ទទួលបានគឺ 6,006.13 ដុល្លា។ អ្វីដែលមិនគួរអោយជឿនោះគឺថា លោក Ved បានបរិច្ចាកប្រាក់រង្វាន់នោះទាំងអស់ ទៅអោយមូលនិធីសប្បុរសធម៌នៃការអប់រំឥណ្ឌាមួយ។ ក្រោយពីទទួលបានព័ត៌មាននៃការបរិច្ចាកនេះ Google ក៏បានបន្ថែមប្រាក់រង្វាន់នោះមួយទ្វេរជាពីរ ដូច្នេះប្រាក់រង្វាន់សរុបនោះគឺ 12,012.26 ដុល្លា

គួរបញ្ជាក់ផងដែរថា Google ជារឿយៗតែងតែផ្តល់នូវប្រាក់រង្វាន់ដល់ អ្នកស្រាវជ្រាវកុំព្យូទ័រ ដែលអាចរកឃើញកំហុសបច្ចេកទេស ឬដំណើរការមិនប្រក្រតីផ្សេងៗ នៃសេវារបស់ខ្លួន។ Google បានទម្លាយថា ពួកគេបានចំណាយប្រាក់ប្រមាណជាង ២លានដុល្លា ដល់អ្នកស្រាវជ្រាវជាង ៣០០នាក់ កាលពីឆ្នាំ២០១៥ នេះ។
អ្នកស្រាវជ្រាវកុំព្យូទ័រ លោក Tomasz Bojarski គឺជាអ្នកស្វែងរកកំហុសបច្ចេកទេសអោយ Google បានច្រើនជាងគេ សម្រាប់ឆ្នាំ ២០១៥។ គាត់បានរកឃើញ ៧០ កំហុសបច្ចេកទេសនៅលើវេបសាយ Google។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ THE INDEPENDENT 

Tags:
  • Google
  • ប្រាក់រង្វាន់
  • google.com
  • កំហុសបច្ចេកទេស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥