MENU
អ្នកប្រាកដជាមិនដឹងថា ក្នុង១នាទីនៅលើប្រព័ន្ធ Internet មានអ្វីកើតឡើងខ្លះ
បច្ចេកវិទ្យា | ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ០៩:៣៥ | ៨៧១ ដង | ចុចបញ្ចេញមតិ (០)

ក្រាហ្វព័ត៌មាន Ehacking (@ehackingdotnet) ២៦ ធ្នូ ២០១៥

Internet គឺជាទីកន្លែងដ៏អស្ចារ្យមួយ ដែលមានទាំងរឿងអាក្រក់ និងល្អ កើតឡើងរៀងរាល់នាទី។ បណ្តាញ Internet មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងអត្រាមួយគួរអោយកត់សំគាល់ ជាមួយនឹងការបង្កើតព័ត៌មានថ្មីៗ ដែលអាចទាក់ទាញនូវការប្រើប្រាស់បានយ៉ាងច្រើនក្រៃលែង ក៏ដូចជាការកើនឡើងចំនួនអ្នកប្រើប្រាស់ឥតឈប់ឈរ។ បច្ចុប្បន្ននេះ អ្នកកំពុងប្រើប្រាស់ប្រព័ន្ធ Internet មានចំនួន ៣.២ពាន់លាននាក់ ហើយក្រុមហ៊ុន Internet ជាច្រើនរួមទាំង Google និង Facebook កំពុងព្យាយាមភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់អោយបានកាន់តែច្រើនថែមទៀត។

មានក្រុមហ៊ុនយកការណ៍មួយ (Business Intelligence startup) បានដឹងពីរឿងរ៉ាវដែលកើតឡើងលើ់ប្រព័ន្ធ Internet ហើយក៏បានបញ្ចេញនូវរបាយការណ៏ទិន្នន័យជាក់លាក់មួយ ដើម្បីបង្ហាញពីហេតុការណ៍ ដែលបានកើតឡើងលើប្រព័ន្ធ Internet ក្នុង ១នាទី កាលពីឆ្នាំមុន។

តាមរបាយការណ៍របស់ Domo រៀងរាល់១នាទី រៀងរាល់ថ្ងៃ បង្ហាញដូចខាងក្រោម៖

  • Facebook មានការចុច Like ចំនួន ៤,១៦៦,៦៦៧ ដង
  • Instragram មានការ Like ចំនួន ១,៧៣៦,១១១ ដង
  • អ្នកប្រើប្រាស់ Youtube បញ្ចូល (upload) វីឌីអូថ្មីៗ ដែលមានរយៈពេលសរុប ៣០០ម៉ោង
  • អ្នកប្រើប្រាស់ Skype ធ្វើ់ការ Call ចំនួន ១១០,០៤០ ដង
  • អ្នកប្រើប្រាស់ Apple ទាញយក ៥១,០០០ កម្មវិធី (apps)
  • Amazon ទទួលបានអ្នកទស្សនាថ្មីចូលមើលវេបសាយចំនួន ៤,៣១០នាក់
  • Uber បានរៀបចំការធ្វើដំណើរបាន ៦៩៤ ដង
  • Twitter មានការ tweet ៣៤៧,២២២ ដង

ក្រាហ្វព័ត៌មាននេះ (Infographic) បានបង្ហាញដោយ Ehacking (@ehackingdotnet) នៅលើ Twitter ។ ដើម្បីដឹងពីទិន្នន័យច្រើនទៀត សូមមើលរូបភាពខាងក្រោម។

 

ក្រាហ្វព័ត៌មានដើមរបស់ Domo

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BGR 

Tags:
  • Internet
  • Domo
  • Business Intelligence startup
  • Infographic
  • ក្រាហ្វព័ត៌មាន
  • Ehacking
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥