MENU
អ្នកចាត់ការទូទៅ Facebook ប្រចាំប្រេហ្ស៊ីលត្រូវចាប់ខ្លួន ពាក់ព័ន្ធការបដិសេធផ្តល់ទិន្នន័យរបស់ WhatsApp
បច្ចេកវិទ្យា | ថ្ងៃពុធ ទី០២ មីនា ២០១៦, ១០:៤៤ | ១,៨៦៤ ដង | ចុចបញ្ចេញមតិ (០)

WhatsApp ដែលជាក្រុមហ៊ុនរបស់ Facebook គឺកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសប្រេហ្ស៊ីល ហើយកម្មវិធីនេះ មានអ្នកប្រើប្រាស់ជាង ១ពាន់លាន នាក់លើពិភពលោក។

Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយ ដែលត្រូវប្រឈមមុខនឹងច្បាប់ ពាក់ព័ន្ធនឹងការរក្សាសម្ងាត់ទិន្នន័យទេ។ Facebook ពេលនេះក៏កំពុងតែជួបបញ្ហាផ្លូវច្បាប់ដូច Apple ដែរ។

អ្នកចាត់ការទូទៅ Facebook ប្រចាំប្រទេសប្រេហ្ស៊ីល ត្រូវបានចាប់ខ្លួនដោយប៉ូលីសប្រេហ្ស៊ីល កាលពីថ្ងៃអង្គារ ម្សិលម៉ិញនេះ ដោយមិនបានបង្ហាញទិន្នន័យពីគណនី WhatsApp មួយ ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេត ក្នុងករណីជួញដូរគ្រឿងញៀនមួយ។

ក្រុមហ៊ុនបច្ចេកវិទ្យា មានជំនឿយ៉ាងមុតមាំថា ពួកគេមានតួនាទីរក្សាសុវត្ថិភាព និងរក្សាការសម្ងាត់ទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួន ខណៈដែលមន្រ្តីកាន់ច្បាប់និយាយថា ពួកគេត្រូវការត្រួតពិនិត្យមើលទិន្នន័យទាំងនោះ ក្នុងហេតុផលសុវត្ថិភាព និងច្បាប់ដែលតម្រូវ។ Apple ក៏ត្រូវជាប់ទាក់ទិននឹងរឿងក្តីក្តាំងស្រដៀងហ្នឹងដែរ។ គួរបញ្ជាក់ថា Apple ក៏មានរឿងក្តីជាមួយនឹងភ្នាក់ងារសន្តិសុខអាមេរិក (FBI) ដោយរារាំង FBI ពាក់ព័ន្ធនឹងទិន្នន័យក្នុងទូរស័ព្ទ iPhone មួយគ្រឿងដែលត្រូវបានប្រើប្រាស់ដោយភេរវករម្នាក់ នៅតំបន់ San Bernardino នៃរដ្ឋកាលីហ្វញ៉ា ក្នុងករណីបាញ់រះកាលពីខែធ្នូ។

ពាក់ព័ន្ធនឹងករណីនេះ Facebook ត្រូវគេរំពឹងថានឹងចូលរួមជាមួយនឹង Apple ក្នុងសប្តាហ៏នេះ រួមជាមួយនឹង Google Twitter និង Microsoft ផងដែរ។

ក្នុងករណី WhatsApp នេះ ក្រុមហ៊ុន Facebook ប្រហែលជាមិនអាចជួយដល់អាជ្ញាធរប្រេហ្ស៊ីលបានទេ ពីព្រោះគេមិនបានរក្សាទុកនូវទិន្នន័យសាររបស់អ្នកប្រើប្រាស់ឡើយ ហើយទិន្នន័យទាំងនោះក៏ត្រូវបានបំលែង (encrypt) ដើម្បីការពារសុវត្ថិភាព និងរក្សាការសម្ងាត់នៃការទាក់ទងរវាងអ្នកប្រើប្រាស់ផងដែរ។ ដូច្នេះ វាខុសពី Apple បន្តិច ដែល WhatsApp និយាយថា គេមិនអាចផ្តល់ព័ត៌មាន ដែលគេមិនមានបានឡើយ។

ករណីនេះមិនមែនជាបញ្ហដំបូង ដែល WhatsApp បានជួបប្រទះនៅប្រេហ្ស៊ីលនោះទេ។ កាលពីខែធ្នូ ឆ្នាំមុន ចៅក្រមប្រេហ្ស៊ីលបានចេញបញ្ជារអោយបិទដំណើរការកម្មវីធី WhatsApp ទាំងស្រុងក្នុងប្រទេសប្រេហ្ស៊ីលរយៈពេល ២ថ្ងៃ បន្ទាប់ពីមិនបានសហការជាមួយការស៊ើបអង្កេតព្រហ្មទណ្ឌមួយ ប៉ុន្តែការដាក់កំហិតនេះត្រូវដកចេញវិញនៅថ្ងៃបន្ទាប់នោះ។

Facebook ដែលជាម្ចាស់គ្រប់គ្រង WhatsApp បានថ្កោលទោសដល់រដ្ឋាភិបាលប្រេហ្ស៊ីល ក្នុងករណីទាំងនេះ។

អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយថា៖

ពួកយើងពិតជាខកចិត្តជាខ្លាំង ជាមួយនឹងការដាក់សម្ពាធ ដ៏ធ្ងន់ធ្ងរ និងមិនសាកសមទាល់តែសោះ ដោយបានចាប់ខ្លួនអ្នកចាត់ការទូទៅប្រចាំប្រេហ្ស៊ីលរបស់យើង ពាក់ព័ន្ធនឹងរឿងក្តី WhatsApp ដែលវាមិនពាក់ព័ន្ធនឹងក្រុមការងារ Facebook ប្រចាំប្រេហ្ស៊ីលឡើយ។ Facebook ជារឿយៗតែងតែ រងចាំឆ្លើយគ្រប់សំណួរទាំងអស់របស់អាជ្ញាធរប្រេហ្ស៊ីលជានិច្ច។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ CNET 

Tags:
  • Facebook
  • WhatsApp
  • ចាប់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥