MENU
Google ចំនាយជាង ១ពាន់លានដុល្លា ដល់ Apple ដើម្បីរក្សា Default Search របស់ខ្លួន ក្នុង iOS
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី២៣ មករា ២០១៦, ១៥:៤៦ | ១,១២២ ដង | ចុចបញ្ចេញមតិ (០)

Google ជាក្រុមហ៊ុនយក្ស ដែលមានប្រភេទអាជីវកម្មផ្សេងៗជាច្រើន ដែលក្នុងនោះ Google Search នៅតែបន្តរកចំនូលបានយ៉ាងក្រាស់ក្រែលផងដែរ។ អាជីវកម្មធំៗរបស់ Google សព្វថ្ងៃមានដូចជា ក្រុមហ៊ុន Alphabet,  ប្រព័ន្ធស្វែងរក (Google Search Engine), ផ្សាយពាណិជ្ជកម្ម (Google AdSense), ប្រព័ន្ធវីឌីអូ (YouTube), ផែនទី (Google Maps), កម្មវិធីទូរស័ព្ទ (Google Apps), ក្រុមហ៊ុនស្រាវជ្រាវវៃឆ្លាត (DeepMind), ក្រុមហ៊ុនស្រាវជ្រាវគម្រោង ATAP, និង Android​ (ជាប្រព័ន្ធកម្មវិធីទូរស័ព្ទធំជាងគេលើពិភពលោក ដែលបានរកចំណូលបានជាង ៣១ពាន់លានដុល្លា និងចំនេញបានប្រហែល ២២ពាន់លានដុល្លា តាំងពីឆ្នាំ ២០០៨ នេះបើតាមរយបាយការណ៏របស់ក្រុមហ៊ុន Oracle)។

រូបភាពពី ANDROID HEADLINES

ជាក់ស្តែង Google បានចំណាយជាង ១ពាន់លានដុល្លា ទៅអោយ ក្រុមហ៊ុន Apple នៅឆ្នាំ ២០១៤ ដើម្បីរក្សាប្រព័ន្ធស្វែងរករបស់ខ្លួន (Google Search) ក្នុងឧបករណ៏ផ្សេងៗដែលដំណើរការដោយ iOS ដែលមានដូចជា iPads និង Smartphone (iPhones)។ ហើយមានពាក្យចចាមអារាមថា Google នៅតែបន្តចំណាយបែបនេះទៅ Apple នៅឆ្នាំបន្តបន្ទាប់ពីនោះមករហូត។ នេះគឺជាលើកដំបូងហើយ ដែលឯកសារផ្លូវការណ៍នេះមានដាក់នូវចំនួនទឹកប្រាក់យ៉ាងច្បាស់លាស់ នៅលើកិច្ចសន្យារវាងក្រុមហ៊ុនទាំងពី ដែលក្រុមហ៊ុនទាំងពីរនេះកំពុងតែគ្រប់គ្រងជាង ៩៥% នៃទីផ្សារទូរស័ព្ទដៃ លើពិភពលោក។

ឯកសារកិច្ចសន្យានេះត្រូវបានបែកធ្លាយ ដោយសារមានការប្តឹងរបស់ក្រុមហ៊ុន Oracle ទៅកាន់ Google ដែលតម្រូវអោយបង្ហាញ ឯកសារហិរញ្ញវត្ថុផ្សេងៗជាសាធារណៈ ដែលក្នុងនោះក៏មានកិច្ចសន្យានោះផងដែរ។ នៅក្នុងកិច្ចសន្យារវាង Google និង Apple នោះក៏មានបង្ហាញពី កិចុ្ចព្រមព្រៀងបែងចែកប្រាក់ចំណូលរវាងភាគីទាំងពីរ ដែលតម្រូវអោយ Apple ទទួលបាន ៣៤% នៃចំណូលរបស់ Google ដែលបានមកពីដំណើរការនៃប្រព័ន្ធស្វែងរក (Google Search) ដែលបានដាក់លើ iOS។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញក្រុមហ៊ុនណាមួយចេញមកបកស្រាយទទួល ឬបដិសេធព័ត៌មាននេះនៅឡើយទេ។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ ANDROID HEADLINES 

Tags:
  • Google
  • Apple
  • Default Search
  • google search
  • search engine
  • iOS
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥