MENU
ជប៉ុនដាក់បង្ហាញយន្តហោះចម្បាំងបំបាំងកាយផលិតដោយខ្លួនឯងជាលើកដំបូង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៩ មករា ២០១៦, ១០:៤៨ | ៥៤៥ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី​២៩ខែមករានេះជប៉ុនបានដាក់បង្ហាញយន្តហោះចម្បាំងបំបាំងកាយជាលើកដំបូងដែលផលិតដោយបច្ចេកវិទ្យខ្លួនឯង ហើយយន្តហោះនោះនិងធ្វើការហោះហើរសាកល្បងនៅខែកុម្ភៈខាងមុខ។ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា​យន្តហោះចម្បាំងបំបាំងកាយផលិតដោយខ្លួនឯងមានឈ្មោះ​X-2 បានដាក់បង្ហាញនៅក្នុងអាកាសយានដ្ឋានទីក្រុង​Komaki ។ យន្តហោះនេះនឹងធ្វើការហោះហើរសាល្បងនៅពាក់កណ្តាលខែកុម្ភៈមុនពេលដាក់ឲ្យប្រើប្រាស់។យន្តហោះចម្បាំងបំបាំងកាយ​X-2 ផលិតឡើយដោយក្រុមហ៊ុន​Mitsubishi Heavy Industries  មានប្រវែង ១៤,២ម៉ែត្រ ទទឹង៩,១មែត្រ ជាយន្តហោះទំនើបបំផុតសម្រាប់ស្នងដំណែងយន្តហោះ​F-2 ដែលផលិតរួមជាមួយអាមេរិក។

បច្ចុប្បន្ន មានតែអាមេរិក រុស្ស៊ីនិងចិនប៉ុណ្ណោះដែលអន្តរជាតិទទួលស្គល់ថាជាប្រទេសទទួលបានជោគជ័យក្នុងការផលិតយន្តហោះចម្បាំងបំបាំងកាយមានមនុស្សបើក។ កាផលិតយន្តហោះខាងលើជប៉ុនត្រូវចំណាយប្រាក់រហូតដល់ទៅ​៣៣២លានដុល្លារ ។

កាលពីខែវិច្ឆិការកន្លងមក យន្តហោះដឹកអ្នកដំណើរដំបូងគេបង្អសដែលផលិតដោយជប៉ុនបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ផលិតដោយក្រុមហ៊ុន​Mitsubishi Heavy Industries ។ សកម្មភាពខាងលើគឺជាមូលដ្ឋានគ្រឹះក្នុងការផលិតយន្តហោះស៊ីវិលនិងយោធារបស់ជប៉ុននាពេលអានាគត់ ដោយបញ្ចប់ការអាស្រ័យទៅលើយន្តហោះរបស់ក្រុមហ៊ុនអាមេរិក៕

 

Tags:
  • ជប៉ុន
  • យន្តហោះចម្បាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥