MENU
ជប៉ុនផុ្តល់ស្នាមេដៃសម្រាប់បំពេញការស្រាវជ្រាវពាក់ព័ន្ធនិងការស្លាប់លោក គីម ជុងណាម ឲ្យម៉ាឡេស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៣ មីនា ២០១៧, ១៨:០៤ | ៥៥៥ ដង | ចុចបញ្ចេញមតិ (០)

ភាគីជប៉ុនបានផ្តល់ស្នាមមេដៃលោកគីមជុងណាម ដល់ភាគីម៉ាឡេស៊ី​ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីអត្តសញ្ញាណរបស់លោកគីមជុងណាម។ កាលពីថ្ងៃទី​១២ខែមីនា ប្រភពព័ត៌មានបានឲ្យដឹងថា ជប៉ុនបានផ្តល់ ស្នាមមេដៃ​ សម្រាប់បំពេញការស្រាវជ្រាវ ពាក់ព័ន្ធនិងការស្លាប់ ពលរដ្ឋកូរ៉េខាងជើង នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ី ដែលគេចាត់ទុកថា​ ជាលោកគីមជុងណាម បងប្រុស​ ឪពុកតែមួយម្តាយទីទៃរបស់​ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន។

ប្រភពព័ត៌មានបានឲ្យដឹងថា  ឯកសារទាំងឡាយដែលជប៉ុនមាន ពាក់ព័ន្ធនិងលោកគីមជុងណាម ក្រោយពេលរដ្ឋាភិបាលជប៉ុនធ្លាប់បានចាប់ខ្លួនលោក គីមជុងណាមកាលពីឆ្នាំ​២០១១នៅអាកាសយានដ្ឋានទីក្រុង​ នៃរ៉ាតា ជាយក្រុងតូក្យូប្រទេសជប៉ុន  ដោយលោកគីមជុងណាម ចូលក្នុងប្រទេសជប៉ុនដោយលិខិត​ឆ្លងដែនក្លែងក្លាយ។ នៅពេលនោះ​លោកគីមជុងណាម បាននិយាយទៅកាន់មន្ត្រីជប៉ុនថា​ លោកចង់ទៅទស្សនកិច្ចរម្មណីយដ្ឋាន​ Disneyland នៅទីក្រុងតូក្យូ។

សកម្មភាពខាងលើរបស់ជប៉ុនបង្ហាញឲ្យឃើញថា ប្រទេសនេះបានជួយដល់សកម្មភាពស្រាវជ្រាវ ពាក់ព័ន្ធនិងការស្លាប់របស់លោកគីមជុងណាម ដោយសារធាតុគីមី​ ដែលអន្តរជាតិហាមឃាត។ ការស្លាប់នោះត្រូវបានគេចាត់ទុកថា រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពីក្រោយការស្លាប់របស់គីមជុងណាម ។

នៅពេលនេះអាមេរិកនិង ប្រទេសមួយចំនួនបាន បង្កើនការការពារដល់គ្រួរសារលោកគីមជុងណាម​ដោយខ្លាច ក្លាយជាគោលដៅសម្លាប់បន្តទៀតរបស់រដ្ឋាភិបាលកូរ៉េខាងជើង​ ក្នុងការផ្តាច់ពូជ្យ អ្នកដែលមានសកម្មភាពប្រឆាំង និងគំរាមកំហែង ដណ្តើមអំណាចនៅកូរ៉េខាងជើង។

ចំណែករដ្ឋាភិបាលកូរ៉េខាងជើងវិញ​ បានប្រកាន់នៅគោលជំហរថា ការស្លាប់ទាំងនោះមិនពាក់ព័ន្ធនិងកូរ៉េខាងជើងនោះលើយ​ ហើយការស្លាប់នោះដោយសារគាំបេះដូច លើសឈាន នឹងទឹកនោះផ្អែម។ កូរ៉េខាងជើងបានបញ្ចាក់ទៀតថា ប្រសិនបើប្រើប្រាសធារធាតុ គីមីវាយប្រហារនោះ ស្ត្រីទាំងពីរនាក់ដែលចូលរួមវាយប្រហារនោះនឹងត្រូវស្លាប់ដោយសារធាតុគីមីនោះដែរ​​ ដោយអ្នកទាំងពីបានកាន់វាដោយផ្ទាល់  ម្តេចមិនឃើញមានផលប៉ះពាល់អ្វីឡើយ។

ការស្លាប់របស់លោកគីមជុងណាមត្រូវបាន រដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជាសកម្មភាពនយោបាយ  ហើយភាគីម៉ាឡេស៊ី​បានរួមដៃជាមួយសត្រូវ របស់កូរ៉េខាងជើង គឺកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង។

សកម្មភាពខាងលើបានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា  ដោយបណ្តេញ មន្ត្រីការបរទេសចេញពីប្រទេសរបស់រៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ​ក៏បានចាប់ពលរដ្ឋ ប្រទេសទាំងពីធ្វើជាចំណាប់ខ្មាំងទៀតផង៕

 

 

Tags:
  • ជប៉ុន
  • ពាក់ព័ន្ធ
  • ស្លាប់
  • ម៉ាឡេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥