![]() |
MENU
|

បាត់ដំបង៖ កាលពេលរសៀលថែទី ២៨ខែ មករា ឆ្នាំ ២០១៦ តាមសេក្តីរាយការណ៏របស់អ្នកសាព័ត៏សម្លេងសហគន៏ខ្មែរ មានក្រុមចោរប្រដាប់អាវុធចូលបាញ់អស់៩គ្រាប់ប្លន់យកគ្រឿងអលង្ការ នៅភូមិ អូដាលើ ឃុំ បឹងរាង ស្រុកកំរៀងខេត្ត បាត់ដំបងដែល ក្រុមចោរប្លន់នោះមានគ្នាចំនួន៥នាក់ប្រដាប់ដោយអាវុធ ៣ដើម AKមួយដើមនិងកាំភ្លើងខ្លី២ដើមបានចូលទៅប្លន់ដល់ផ្ទះជនរងគ្រោះកុំពុងលក់ដូរហើយសំឡុតអោយម្ចាស់ផ្ទះយកទ្រព្យសមម្បត្តិប្រគុលឲ្យតែដោយម្ចាស់ផ្ទះរឹងរួសមិនព្រមប្រគល់ឲ្យទើបក្រុមចោរម្នាក់កាន់AK បានបាញ់រះអស់៥គ្រាប់ហើយម្នាក់ទៀតកាន់អាវុធខ្លីបាញ់អស់៤គ្រាប់បន្ថែមទៀតរួចគ្រាប់នោះក៏បានហេះទៅចំបុរសម្នាក់ឈ្មោះ ភៀង ភុន ចំដើមទ្រូងដែលត្រូវជាឳពុក ។ បន្ទាប់មកក៏មានការវាយប្រតាយប្រតប់គ្នាដែលធ្វើឲ្យឈ្មោះ ផុន ឡៃម៉េង អាយុ៣២ ឆ្នាំ ត្រូវជាកូនរបួសធ្ងន់និងឈ្មោះ កូយ សេង លី អាយុ៥២ ឆ្នាំ ត្រូវជាម្តាយ ជនល្មើសវាយនឹងដែកថ្បែងរបួសស្មាឆ្វេង រីឯ ម្នាក់ទៀតឈ្មោះ មេង ថុង អាយុ ៣៦ ឆ្នាំ ត្រូវរបួសស្មាខាងស្តាំត្រូវជាកូនប្រសារដែលត្រូវក្រុមចោរវាយនិងដែកថ្បែងដែរ។ បន្ទប់មកក្រុមចោរបានប្រមូលយកគ្រឿងអង្កាអស់មួយចំនួនរួមមានខ្សែកប្លាកទីន១ខ្សែមានទំងន់មួយដំឡឹង និងជញ្ជៀនប្លាកទីនមួយវង់មានទំងន់៣ជីបន្តប់មកក៏បានគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះមន្រ្តីអាវុធហត្ថនិងមន្រ្តីប៉ូលិសក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីសិក្សាស្រាវជ្រាវរកមុខជានល្មើសមកផ្តន់ទាទោស។
គួរបញ្ជាក់ផងដែរជនរងគ្រោះឈ្មោះ ភៀង ភុន របួសចំដើមទ្រូងដែលត្រូវជាឳពុកបានដឹកទៅសង្រោះនៅប្រទេសថៃតែត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវនិងម្នាក់ទៀតត្រូវជាកូនឈ្មោះផុន ឡៃម៉េង អាយុ៣២ ឆ្នាំត្រូវបញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យប៉ៃលិន ៕
ស្លាប់ម្នាក់ របួស៣នាក់នៅស្រុកកំរៀងត្រូវបានក្រុមចោរប្រដាប់អាវុធ...ស្លាប់ម្នាក់ របួស៣នាក់នៅស្រុកកំរៀងត្រូវបានក្រុមចោរប្រដាប់អាវុធ ចូលបាញ់អស់៩គ្រាប់ ប្លន់យកគ្រឿងអលង្ការព័ត៏មានលំអិតhttp://vokc.org/article/156
Posted by VOKC News on Thursday, January 28, 2016
ស្លាប់ម្នាក់ របួស៣នាក់នៅស្រុកកំរៀងត្រូវបានក្រុមចោរប្រដាប់អាវុធ...ស្លាប់ម្នាក់ របួស៣នាក់នៅស្រុកកំរៀងត្រូវបានក្រុមចោរប្រដាប់អាវុធ ចូលបាញ់អស់៩គ្រាប់ ប្លន់យកគ្រឿងអលង្ការhttp://vokc.org/article/156
Posted by VOKC News on Thursday, January 28, 2016


