MENU
កុមារា៥នាក់ត្រូវរន្ទះបាញ់ស្លាប់ម្នាក់និង របួស៤នាក់ពេលកំពុងអង្គុយលេងនៅសំយ៉ាប ផ្ទះពេលមេឃភ្លៀង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ០៧:៤០ | ៥០៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖  ក្មេងប្រុសម្នាក់ស្លាប់និង៤នាក់ និង៤នាក់ផ្សេងទៀតបានរងរបួសដោយសារ រន្ទះបាញ់ខណះពួកគេកំពុងអង្គុយលេងទឹកជុំគ្នានៅសំយ៉ាបផ្ទះពេលមេឃធ្លាក់ភ្លៀង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិដូនទយ  ឃុំសែប  ស្រុកកំពង់ត្រឡាច ។                 

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា កុមារាដែលស្លាប់មានអាយុ២ឆ្នាំ  ឪពុកឈ្មោះ មាស ម៉េង  ម្តាយឈ្មោះ ហង្ស សុភក្តិរស់នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច។ក្នុងពេលកើតហេតុកុមារារងគ្រោះទាំង៥នាក់បាននាំគ្នាមកលេងជុំគ្នានៅសំយ៉ាបផ្ទះ ខណះដែលមេឃកំពុងតែភ្លៀង លាយឡំដោ យខ្យល់នឹងរន្ទះ។

ពេលនោះក៏ស្រាប់តែមានរន្ទះបានបាញ់ចំពួកគេ បណ្តាលអោយកុមារាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកុមារា៤នាក់ទៀតរងរបួស។ក្រោយពេលកើតហេតុកុមារារងរបួស ត្រូវបានឪពុកម្តាយដឹកយកមកសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច។  ចំណែកកុមារាដែលបានស្លាប់ត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។                                                                               សមត្ថកិច្ចអោយដឹងទៀតថា រន្ទះនៅក្នុងឆ្នាំនេះកាចសាហាវណាស់ហើយករណីនេះជាលើកទី២ ដែលកាលពីលើកទី១ គឺនៅថ្ងៃទី២៥ ខែមេសា រន្ទះបានបាញ់ស្ត្រីម្នាក់ស្លាប់ជាមួយនិងគោ២ក្បាលនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ  ហេតុសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នកូនចៅ គោក្របី ដើម្បីសុវត្តិភាពគួរតែចូលជ្រកនៅពេលភ្លៀងធ្លាក់និងកុំដើរហាលភ្លៀង៕

Tags:
  • កុមារា
  • រន្ទះបាញ់
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥