MENU
បាញ់ប្រហារដល់ស្នាក់ការព្រៃឈើក្តុល ជាច្រើនគ្រាប់បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់៣នាក់នៅស្រុកទឹកផុស
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ០៨:៥៦ | ៥២៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖  មនុស្សម្នាក់ត្រូវបានស្លាប់ និង៣នាក់រងរបួសធ្ងន់ ក្នុងអំពើបាញ់ប្រហារមួយ ខ្មាន់កាំភ្លើងមានគ្នា២នាក់ ប្រដាប់ដោយ AK ២ដើម ចូលទៅបាញ់ប្រហារជាច្រើនគ្រាប់ ដល់ស្នាក់ការរដ្ឋបាលព្រៃឈើក្តុល ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឹង ហាត អាយុ៥៥ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ នៃតំបន់ក្តុល ចំណែក៣ទៀតដែលរងរបួសពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយក្នុងនោះ មានមន្ត្រីអាវុធហត្ថស្រុកម្នាក់ និងពលរដ្ឋ២នាក់ ។

ប្រភពព័ត៌មានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងអស់កំពុងជជែកគ្នាលេង នៅបរិវេណទីស្នាក់ការ លុះវេលាកើតហេតុ ស្រាប់តែលិចមុខខ្មាន់កាំភ្លើង២នាក់ស្លៀកឯកសណ្ឋានឈុតប៉ារ៉ា ប្រដាប់ដោយកាំភ្លើង AK ២ដើម ចូលមកធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ស្រោចមកលើក្រុមជនរងគ្រោះ បណ្តាលអោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវស្លាប់នៅហ្នឹងកន្លែង និង២នាក់ទៀតត្រូវរងរបួសធ្ងន់ ។

ក្រោយការបាញ់ប្រហារពួកបានរត់គេចតាមដងផ្លូវ ហើយក៏បានបាញ់រះជាច្រើនគ្រាប់ទៀត បណ្តាលអោយគ្រាប់កាំភ្លើង ត្រូវចំជើងពលរដ្ឋម្នាក់ ប៉ុន្តែសំណាងល្អត្រូវរងរបួសសើរស្បែក ។ បន្ទាប់មកខ្មាន់កាំភ្លើងទាំង២បានរត់គេចបាត់ស្រមោលតែម្តង ។

ក្រោយអំពើបាញ់ប្រហារកម្លាំងនគរបាល រួមមានកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីពិនិត្យវិច្ច័យផងដែរ ។ ដោយឡែកជនរងគ្រោះត្រូវដឹកបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ 

ប្រភពមិនច្បាស់ការណ៍មួយអោយដឹងថា ក្នុងអំពើបាញ់ប្រហារដដែលនេះ ក្រោយបាញ់មន្ត្រីរដ្ឋបាលព្រៃឈើអោយស្លាប់ហើយនោះ ខ្មាន់កាំភ្លើងបានដោះយកខ្សែ.ក មាស របស់ជនរងគ្រោះទម្ងន់១ជី ដែលពាក់នៅជាប់នឹង.ក យកទៅបាត់ផងដែរ ។

ករណីខាងលើនេះ មន្ត្រីសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា ជាករណីអ្វីគំនុំឬករណីអ្វីអោយពិតប្រាកដនៅឡើយទេ រងចាំការការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ៕

Tags:
  • បាញ់ប្រហារ
  • ស្នាក់ការ
  • របួសធ្ងន់៣នាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥