MENU
តារាស្រីថៃ នាង Gubgib រៀបការជាមួយមិត្តប្រុសនៅឯព្រះវិហារយ៉ាងអធិកអធម និង រ៉ូមែនទិច
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ១២:០២ | ១,៧៧៤ ដង | ចុចបញ្ចេញមតិ (០)

តារា​ស្រី​ថៃ នាង Gubgib បាន​រៀបការ​នៅថ្ងៃនេះ​ហើយ​ជាមួយ​លោក Bie Thassapak Hsu ដែលជា​មិត្ត​ប្រុស​ជាទី​ស្រឡាញ់​របស់​នាង​នៅក្នុង​ព្រះវិហារ​គ្រិស្ទ​មួយកន្លែងយ៉ាង​អធិកអធម និង រ៉ូ​មែន​ទិច​មែនទែន ។​

​                កាលពីពេល​ថ្មីៗកន្លងទៅនេះ​លោក Bie Thassapak Hsu បានធ្វើឱ្យ​នាង Gubgib ស្រក់​ទឹកភ្នែក​ដោយសារតែការសុំ​នាង​រៀបការដ៏​ភ្ញាក់ផ្អើល និង អស្ចារ្យ​មួយ​នៅក្នុង​រោងភាពយន្ត​មួយកន្លែង ។ ដោយឡែក នៅ​ថ្ងៃទី ២៣ មករា ឆ្នាំ ២០១៦ នេះ​វិញ ពួកគេ​ក៏បាន​កាន់​ដៃ​គ្នា​ចូលក្នុង​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ពិធីមង្គលការ​យ៉ាង​អធិកអធម និង រ៉ូ​មែន​ទិច​តែម្តង ។​ជាមួយគ្នានេះដែរ នៅក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ ដូចជា មិត្តភក្តិ បងប្អូន និង ក្រុមគ្រួសារ សាច់​ញា​ត្តិ ផងដែរ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ គឺ​វត្តមាន​សិល្បករ សិល្បការ​នី​ជាច្រើន​ដួង ដូចជា លោក Woody នាង Tanya នាង Yossie នាង Noksikrin នាង Rasri Balenciaga នាង Natapohn នាង Kimberly Ann Voltemas នាង Sheranut Yusananda នាង Duearisara និង មិត្ត​រួម​អាជីពជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ ។​

​          គួរបញ្ជាក់​ផងដែរ​ថាដែរ នាង Gubgib ក៏ធ្លាប់បានប្រកាសជាសាធារណៈរួចមកហើយដែរ ថា​នាងកំពុងតែមានផ្ទៃពោះ ជាមួយនឹងលោក Bie។ហើយគូស្នេហ៍​មួយគូ​នេះ​នឹង​ប្រារព្ធ​ពិធីមង្គលការ​ជា​ផ្លូវការ​ម្តងទៀត​នៅ​ថ្ងៃទី ៦ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ ៕

Tags:
  • នាង Gubgib
  • ព្រះវិហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥