MENU
តារាកំប្លែងអ្នកនាង កាឆយ ទៅអាមេរិកទាំងមានចំណង
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៩:១៩ | ១,២៩២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ផ្ទុយពីតារាសម្តែងតារាចម្រៀងមួយចំនួនដែលប្រាថ្នាទៅសម្តែងនៅអាមេរិកម្នាក់ៗសុទ្ឋតែតាំងជំហរទៅឲបានច្រើនខែព្រោះថានៅទីនោះជាទឹកដីជឿនលឿននិងសម្បូរដុល្លារគ្រប់ទិស។យ៉ាងណាក៍ដោយអ្នកនាងកាឆយហាក់មានការចម្លែកបន្តិចដោយសារតែបានទៅអាមេរិកហើយបែរជាសម្តែងរយៈពេលខ្លីជាងគេគ្រាដំណើរទៅបីខែហើយលៃលកពេលបាន២ខែព្រោះចំណងក្នុងស្រុក។

តារាកំប្លែងល្បីឈ្មោះអ្នកនាងយូ សុខសុធា ហៅកាឆយ ប្រាប់ឱ្យដឹងថា នាងនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ ទៅសម្ដែងនៅលើទឹកដីអាមេរិក ដោយសមាគមខ្មែរនៅទីនោះជាអ្នកធានា ។ មិនអាចសម្ដែងរហូតដល់៣ខែតាមការចង់បានរបស់អ្នកធានាទេ គឺបានតែរយៈពេល២ខែប៉ុណ្ណោះ ។ នៅអំឡុងខែកញ្ញាខាងមុខនេះ នាងនឹងត្រូវធានាចេញដោយសមាគមខ្មែរនៅសហរដ្ឋអាមេរិក ដោយវាគឺជាការងារក្រៅស្រុកថ្មីមួយបន្ទាប់ពីខកខានចេញទៅក្រៅស្រុកអស់រយៈពេលជាយូរកន្លងមក ។

អ្នកនាងកាឆយធ្លាប់ចេញទៅសម្តែងនៅបារាំង៣លើក និងអូស្ត្រាលី១លើក ។ បន្ទាប់មកនាងលែងចេញទៅក្រៅប្រទេសដោយសារតែត្រូវច្រៀងកាត់សក់ផង ច្រៀងកម្មវិធីផង និងសម្ដែងភាពយន្តផងនៅក្នុងស្រុក ។

អ្នកនាងកាឆយសម្រេចចិត្តទទួលសម្ដែងនៅលើទឹកដីអាមេរិក ដោយសារតែជាប្រទេសសម្បូរជនរួមជាតិខ្មែររស់នៅ និងជាប្រទេសដែលនាងមិនធ្លាប់ទៅ ។

អ្នកនាងកាឆយនិយាយថា «សមាគមខ្មែរដែលធានាយកខ្ញុំទៅច្រៀងនៅលើទឹកដីអាមេរិកនោះ បានចាត់ចែងលើការរត់ច្បាប់រួចហើយ ដោយគ្រោងឱ្យខ្ញុំនៅសម្ដែងដល់ទៅ៣ខែពេញជាមួយលោកដួង សុខគា និងតារាបង្ហាញម៉ូដកញ្ញាអុឹង និមល ប៉ុន្តែខ្ញុំមិនអាចទទួលសម្ដែងបានទេ ក្នុងពេលដែលខ្ញុំក៏បានកុងត្រាការងារក្នុងស្រុកមិនអាចទៅយូរតាមការចង់បាន ។ បើការចេញដំណើរចេញរួចនៅអំឡុងខែ៩ នោះ ខ្ញុំនឹងអាចបន្តសម្ដែងដល់ទៅ២ខែពេញ ប៉ុន្តែបើការធានាចេញពន្យារពេលដល់អំឡុងខែ១០ នោះការទទួលសម្ដែងក៏មិនបាន២ខែនោះដែរ ដោយសារតែខ្ញុំជាប់ទទួលកុងត្រាការងារក្នុងស្រុករួចហើយ» ។

អ្នកនាងកាឆយ សប្បាយចិត្តដែលមានអ្នកធានាឱ្យចេញទៅសម្ដែងនៅក្រៅប្រទេស ជាពិសេសទឹកដីអាមេរិកដែលនាងប្រាថ្នាចង់ទៅសម្ដែងឱ្យបានម្ដងសម្រាប់អាជីពសិល្បៈកំប្លែង និងចម្រៀង។                                               

Tags:
  • តារាកំប្លែងm
  • កាឆយ
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥