កាលពីថ្ងៃទី២៧ខែមករា សិស្សរាប់ពាន់នាក់មកពីសាលារៀន៦កន្លែងនៅក្នុងប្រទេសបារាំងនិង១៤កន្លែងនៅក្នុងប្រទេសអង់គ្លេសត្រូវបានបិទទ្វាជាបន្ទាន់អនុញ្ញាត្តិឲ្យសិស្សត្រឡប់ទៅផ្ទះភ្លាមៗ ក្រោយពេលរងការគម្រាំកំហែងវាយប្រហារគ្រាប់បែក។ប៉ូលិសបារាំងបានឲ្យដឹងថាសាលារៀន៦កន្លែងដែលមានភាពល្បីល្បាញ នៅទីក្រុងប៉ារីសដូចជាសាលារៀន Charlemagne, Fenelon, Montaigne. Condorcet, Henri IV និង Louis Le Grand សុទ្ធសឹងតែទទួលបានការហៅទូរស័ព្ទពីមនុស្សមិនស្គល់អត្តសញ្ញាណ ដោយបានគម្រមថានិងមានការវាយប្រហារគ្រាប់បែក ក្នុងអំឡុងម៉ោង១០និង២០នាទី ដល់ម៉ោង១១និង២០ថ្ងៃត្រង។ ភ្លាមៗនោះសិស្សនិស្សិតទាំងអស់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាព។ ស្ថានភាពបានដាក់ក្នុងអាសន្នរហូតដល់រសៀល ក្រោយពេលក្រុមអ្នកឯកទេសរកមិនឃើញមានគ្រាប់បែកណាមួយត្រូវបានគេដាក់បង្កៃនៅទីនោះ។ប្រទេសបារាំងកំពុងស្ថិតនៅក្នុងគ្រាមានអាសន្នចាប់តាំងពីក្រុមអិស្លាមបង្កើតរដ្ឋបើកការវាយប្រហារសម្លាប់មនុស្ស១៣០នាក់នៅកណ្តាលទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១៥។
ក្នុងពេលជាមួយគ្នានោះដែរមានសាលារៀននៅទីក្រុងឡុង ៤ខ្នងត្រូវបិទទ្វា ៦ខ្នងនៅទីក្រុង West Midlands និង ៤ខ្នងស្ថិតនៅ Cornwall ត្រូវបិទទ្វាផងដែរក្រោយរងការគម្រាំកំហែងវាយប្រហារគ្រាបបែកដូចនៅក្នុងប្រទេសបារាំង។ ប៉ូលិសអង់គ្លេសបានជម្លៀសសិស្ស និងស្សិតទំាងអស់ទៅកាន់តំបន់មានសុវត្ថភាពចៀសវាងហេតុការអាក្រក់កើតឡើងជាយថាហេតុ។