MENU
បាញ់កាំភ្លើងធំ២១គ្រាប់ សម្រាប់ពិធីចូលកាន់តំណែងប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្របារាំង
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១០:៥១ | ៣៩៧ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីថ្មីបារាំង លោក​ Emmanuel Macron ​នៅថ្ងៃទី​១៤ខែឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការ ក្លាយទៅជា អ្នកស្នងដំណែងអតីតប្រធានាធិបតី ហ្វ្រាំងស័រ ហូឡែន ។ ពិធីចូលកាន់តំណែងនោះ ធ្វើឡើង ដោយមានការបាញ់កាំភ្លើងធំ ២១គ្រាប់ផងដែរ។ជាមួយគ្នានោះលេខសម្ងាត់ បរមាណូ ក៏ត្រូវបានប្រគល់ជូន​ម្ចាស់ថ្មីគ្រប់គ្រងជាងបន្តទៀត។

លោក ម៉ាក្រុង អាយុ​៣៩ឆ្នាំ ក្លាយទៅជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្របារាំង ក្រោយពេលដែលធ្វើដំណើរនៅលើគម្រាលព្រំក្រហម ចាប់ដៃ​ជាមួយអតីតប្រធានាធិបតី ហូឡែននៅវិមាន​ Elysee នាថ្ងៃទី​១៤ខែឧសភា តាម ប្រពៃណី នៃការផ្ទេរអំណាច។ ពិធីចូលកាន់តំណែងធ្វើឡើងនៅវេលាម៉ោង​១០ព្រឹក (ម៉ោងក្នុងប្រទេសបារាំង)

ជាទូទៅ ភរិយាប្រធានាធិបតីគឺលោកស្រី​ Brigitte Trogneux នឹងត្រូវធ្វើដំណើ​រនៅ​លើក​ម្រាលព្រំក្រហមជាមួយស្វាមីក្នុងពិធីចូលកាន់តែំណែងនោះដែរប៉ុន្តែដោយសារតែអតីត ប្រធានាធិបតីលោកហូឡង គ្មានភរិយា ទើប លោកស្រី Brigitte Trogneux ធ្វើដំណើរ​ចូល​ទៅកាន់វិមាន  Elysee មុនស្វាមី​ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

លោក​ម៉ាក្រុង និងហូឡង និងជួបពិភាក្សា ជាសម្ងាត់ ស្តីពីបញ្ហា ជាតិ សំខាន់ៗរយៈពេល​កន្លះម៉ោង ក្នុងពេលពិភាក្សា លោកហូឡង និងប្រគល់លេខសម្ងាត់ឲ្យទៅ​លោកម៉ាក្រុង គ្រប់គ្រងបន្ត។

ក្រៅពីនេះ លោកហូឡង ក៏បានជូនលោកម៉ាក្រុង ធ្វើដំណើរ ទស្សនា ណែនាំ នៅក្នុងវិមាន ប្រធានាធិបតី  និងរូងក្រោមដី នៅក្នុងវិមាននោះ ដែលជាទីបញ្ចាការ បរមាណូ របស់​បារាំង។

ក្រោយពិធីផ្ទេរអំណាចជាមួយលោកហូឡងរួចរាល់ ក៏មានការបាញ់កាំភ្លើងធំ​២១គ្រាប់​ជា​ការ​ជូនពរ ។ នៅពេលនោះលោក ម៉ាក្រុងនឹងធ្វើដំណើរចេញតាមទ្វាដែក នៃវិមាន  Elysee ដែលមាន មាន់គក់ នៅពីលើ ជាដំណាងនៃប្រទេសបារាំង ជាច្រើន​សតវត្ត​កន្លងមក។ ក្រោយពិធីរួចរាល់ក្បួនរថយន្តក៏បានដឹកប្រធានាធិបតីថ្មី ទៅទស្សនា ទីតាំងសំខាន់ៗមួយ​ចំនួនក្នុងទីក្រុង។

ការងាដំបូងបំផុតដែលលោកម៉ាក្រុង ត្រូវធ្វើក្រោយពេលចូលកាន់តំណែង គឺរៀបចំគណរដ្ឋមន្ត្រី ឲ្យបានរួចរាល់​។ដំបូងគឺជ្រើសរើសនាយករដ្ឋមន្ត្រី ។ នៅថ្ងៃទី​១៥ខែឧសភា លោកម៉ាក្រុង និង មានតំណើរទៅកាន់ប្រទេសអាល្លឺម៉ង ភ្លាម ៗផងដែរ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន  ក្នុងនោះមានការ​ផ្សះផ្សាអឺរ៉ុប ដែលកំពុងប្រឈមនិងការបែកបាក់ក្រោយ អង់គ្លេសចាកចេញពីអឺរ៉ុប។ បារាំងនិងអាល្លឺម៉ង ជាប្រទេសដើរតួនាទីយ៉ាងសំខាន់របស់អឺរ៉ុប ៕

 

Tags:
  • បាញ់កាំភ្លើង
  • ប្រធានាធិបតី
  • កាន់តំណែង
  • បារាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥