MENU
អង់គ្លេសប្រកាសអាសន្ន ពីការវាយប្រហារភេរវកម្មទ្រងទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៣:៤០ | ៥០៤ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៣ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី​ Theresa May បានបញ្ចាដល់កម្លាំងទាហាន រុករកនៅតាមពហុកីឡដ្ឋាន​និង រោងមហោស្រព នានា ​ក៏ដូចជាទីប្រជុំជន ដោយខ្លាចមានការវាយប្រហារអត្ថឃាតផ្សេងទៀតកើតឡើង ក្រោយពេលដែលមានការវាយប្រហារសម្លាប់មនុស្សដល់ទៅ​២២នាក់​និងជិត​៦០នាក់រងរបួស។ ការវាយប្រហារភេរវកម្មទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសអង់គ្លេស គឺនៅឆ្នាំ​២០០៥ ពេលនោះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះដល់ការបោះឆ្នោត​ជ្រើសរើសមេដឹកនាំ។ ក្រោយការវាយប្រហារនោះ បណ្តាគណបក្សនៅអង់គ្លេសក៏បានផ្អាក់សកម្មភាពឃោសនាបោះឆ្នោត ផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី​២៣ខែឧសភាឆ្នាំ​២០១៧​បានប្តេជ្ញា​ស្វែងរកចាប់ខ្លួន​ក្រុមភេរវកម្មដល់ទីបញ្ចាប់​ ។តាមការប្រកាសរបស់រដ្ឋាភិបាល ជនដៃដល់វាយប្រហារ ភេរវកម្ម សម្លាប់មនុស្ស ២២នាក់ របួស ៥៩នាក់​មានឈ្មោះ​ Sal man Ramadan Abedi ​អាយុ​២២ឆ្នាំ កើតនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែក្រុមប៉ូលិសត្រូវការពេលវេលាបន្ថែដើម្បីស្រាវជ្រាវស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬបក្សពួករបស់ជនដៃដល់ខាងលើ។ នាយករដ្ឋមន្ត្រីអង់គ្លេសបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការវាយប្រហារខាងលើ ដោយមានការ​សហការគ្នារបស់ក្រុមភេរវកម្មនៅក្នុងប្រទេស។​ក្រោយហេតុការខាងលើ​ប៉ូលិសអង់គ្លេស​បានឃុំខ្លួន បុរសវ័យ​២៣ឆ្នាំម្នាក់ រស់នៅតំបន់ភាគខាងត្បូងទីក្រុង​ Manchester ​ដោយសង្ស័យជាប់ពាក់ព័ន្ធ។

នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវ ពលរដ្ឋ​កុំភ័យខ្លាចខ្លាំងពេក  ហើយរដ្ឋាភិបាលនិងខិតខំអស់ពីសម្ថភាពរារាំង ហេតុការបែកនេះកើតឡើង ជាបន្តទៀត។ ក្នុងរយពេល​២ឆ្នាំកន្លងមក​ អឺរ៉ុប ត្រូវប្រឈមនិងការវាយប្រហារភេរវកម្មជាច្រើនលើក ។ បញ្ហាប្រឆំាងភេរវកម្ម​គឺជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំរបស់ណាតូ នាពេលខាងមុខនៅទីក្រុងប្រុចស៊ែល ប្រទេសបែលហ្សិច។

អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម IS បានអប អរសាទរ លើបណ្ដាញ សង្គមអនឡាញ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ បានវាយប្រហារ លើកម្មវិធីប្រគំតន្ត្រី នៅក្នុងទីក្រុងមែនឆេស្ទើរ ដោយបានសម្លាប់មនុស្ស ១៩នាក់ និងជិត៥០នាក់ ដទៃទៀតរងរបួស កាលពីរាត្រីថ្ងៃចន្ទ។  រហូតដល់ពេលនេះ នៅមិនទាន់មាន ក្រុមភេរវករណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍ បំផ្ទុះគ្រាប់បែក នោះនៅឡើយទេ ប៉ុន្តែប៉ូលីស ចក្រភពអង់គ្លេស កំពុងចាត់ទុកវាថា គឺជាអំពើភេរវកម្ម។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមអ្នកគាំទ្រពួក ISIS បានចូលទៅកាន់ បណ្ដាញសង្គមដូចជា ធ្វីតធើ និងតេឡេក្រាម ជាដើម និងបានបង្ហាញ ការអបអរចំពោះ ឧប្បត្តិហេតុ និងអំពាវនាវឲ្យមាន ការវាយប្រហារបែបនេះទៀត នៅក្នុងប្រទេស លោកខាងលិច ហើយអ្នកគាំទ្រទាំងនោះ ក៏បាននិយាយថា នេះគឺជាការសងសឹង ចំពោះការវាយប្រហារ តាមអាកាសរបស់កងកម្លាំង ចម្រុះដឹកនាំ ដោយអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

 

 

 

Tags:
  • អង់គ្លេស
  • វាយប្រហារ
  • ភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥