MENU
ប្រធានាធិបតីជាប់ឆ្នោតថ្មីបារាំង ជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាលត្រាំ ភ្លាមៗ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១៣:១៧ | ៤៤៣ ដង | ចុចបញ្ចេញមតិ (០)

ក្រោយពេលលទ្ធផលបានប្រកាសបណ្តោះអាសន្ន លោក​ Emmanuel Macron ​បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកដូណាលត្រាំនៅថ្ងៃទី​៨ខែឧសភា ។នៅក្នុងការសន្ទនានោះ លោក​ Macron ​បញ្ចាក់ថា​លោកនឹងការពារ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី​ការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។

អ្នកនាំពាក្យរបស់លោក​ Macron គឺលោកស្រី​ Laurence Haim ​បានប្រកាសឲ្យដឹងថា​នៅក្នុងជំនួបពិភាក្សាតាមទូរស័ទ្ទរយពេល​១០នាទី​ លោក​​ម៉ាក្រុង បានប្រកាសថា​លោកនឹងការពារ  សន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ​ ដោយសារតែនេះជាបញ្ហាសំខាន់បំផុត ចំពោះទឹកដីបារាំងនិងពិភបលោកទាំងមូល។ ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រឆាំងក្រុមភេរវកម្ម​ និងសេដ្ឋកិច្ចផងដែរ។ មេដឹកនាំទាំងក៏បានសម្រេចជួបគ្នានៅទីក្រុង ប្រុចស៊ែលប្រទេសប៊េលហ្សិក នាថ្ងៃទី​២៥ខែឧសភា​បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីតួគី លោក​អីដូហ្គានក៏បានទូរស័ព្ទជូនពរលោកម៉ាក្រុង ដែលបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង ដោយលោកបញ្ចាក់ថា ជ័យជំនៈរបស់លោកម៉ាក្រុង និងនាំមកនៅក្តីសង្ឃឹមដល់អានាគត់អឺរ៉ុប កាន់តែភ្លឺថ្លា។

ក្នុងពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអីរ៉ាក់​ Haider Al Abadi ​ក៏បានផ្ញើលិខិតជូនពរដល់លោកម៉ាក្រុង  ដោយបញ្ចាក់ថា អីរ៉ាក់និងសហការជាមួយ​បារាំង ប្រឆាំងនិងក្រុមភេរវកម្ម  IS។ ក្រៅពីនេះ អីរ៉ាក់និងបារាំងនៅតែសហការគ្នាលើវិស័យជាច្រើនទៀតក្នុងនោះមានវិស័យសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានជូនពរដល់លោក​ម៉ាក្រុង ដែលទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋបារាំង ជ្រើសរើសឲ្យលោកឡើងដឹកនាំប្រទេស ក្លាយជាប្រធានាធិបតីវ័យក្មេងនៅក្នុងប្រទេសនេះ។ ជ័យជំនៈរបស់លោក ម៉ាក្រុង​ត្រូវបានគេចាត់ទុកថាជាជ័យជំនៈរបស់អឺរ៉ុបទាំង​មូល ដោយសារតែលោកមានទស្សននយោបានគាំទ្រអឺរ៉ុប​៕

 

 

Tags:
  • ប្រធានាធិបតី
  • បារាំង
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥