MENU
ព្យុះព្រិលវាយប្រហារ ជប៉ុន ជប៉ុន និងចិនបង្ករផលប៉ះពាលយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៥ មករា ២០១៦, ១៦:៤១ | ៥៣៦ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសជប៉ុនក៏ប្រឈមនិងការធ្លាក់ព្រិលទ្រងទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។នៅតំបន់ភាគខាងលិចជប៉ុន ដូច​ជាទីក្រុង Kinki, Tokai និង​ Chugoku មានព្រិលធ្លាក់យ៉ាងក្រាស់ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីការបាក់ធ្លាក់ព្រិលពីលើភ្នុំ។សារព័ត៌មានជប៉ុនបានផ្សាយថា នៅក្នុងតំបន់​Nichinan ស្ថិតនៅក្នុងខេត្ត Tottori  មានព្រិលធ្លាក់មានគម្រាសរហូតដល់ទៅ 50-60 សង់ទីម៉ែត្រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ២នាក់រងរបួស ។ ក្រៅពីនេះរថយន្តជាច្រើនគ្រឿងត្រូវជាប់គាំនៅតាមផ្លូវក្នុងអាកាសធាតុត្រជាក់។ ក្រុមហ៊ុនអាកាសចរណ៍ Nippon Airways និង​japan Airlines ត្រូវលុបចោលជើងហោះហើយជាច្រើន។ អាកាសធាតុត្រជាក់ខុសប្រក្រតីនៅក្នុងជប៉ុនគឺមិនធ្លាប់កើតមានឡើយរយៈពេល​៣៩ឆ្នាំ​កន្លងមក។

ដោយឡែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ ព្យុះព្រិលនៅថ្ងៃទី​២៥ខែមករា ធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិនៅលើកោះ​Jeju ជាតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងប្រទេសនេះត្រូវបិទទ្វាបណ្តាលឲ្យអ្នកដំណើរជាង​៨៦.០០០នាក់​ត្រូវជាប់គាំងនៅទីនោះ។សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថានេះជាការធ្លាក់ព្រិលទ្រងទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកមក ហើយព្រិលធ្លាក់ចាប់ពីថ្ងៃទី​២៣ខែមករាមកទលពេលនេះ។ នៅរម្មណីយដ្ឋាន ទេសចរណ៍ដ៏ល្បីបំផុតរបស់កូរ៉េខាងត្បូងស្ថិតនៅលើកោះ​Jeju ប្រឈមនឹងការធ្លាក់ព្រិលខ្លាំងបំផុត ដោយសីតណ្ហភាពនៅទីនោះធ្លាក់ចុះរហូតដល់​-6អង្សាសេ។ កាលពីចុងសប្តាហ៍កន្លងមក ជើងហោះហើរនៅលើកោះនោះដល់ទៅ​១.១០០ជើងត្រូវលុបចោល អ្នកដំណើររាប់សិបពាន់នាក់ត្រូវសម្រាក់នៅក្នុងអាកាសយានដ្ឋាន។ ក្រសួរចរាចរណ៍កូរ៉េខាងត្បូងបានប្រកាសថា នឹងបិទអាកាសយានដ្ឋានរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញទើបអាចហោះហើរបាន ដើម្បីសុវត្ថភាពពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស។

នៅក្នុងទីក្រុងសេអ៊ូលវិញស៊ីតណ្ហភាពធ្លាក់ចុះរហូតដល់ក្រោមសូន្យ -18 អង្សាសេ ជាគម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល​១៥ឆ្នាំកន្លងមក។ ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូងបានបញ្ចាក់ថា អាកាសធាតុត្រជាក់កើតឡើងខុសប្រក្រតី ធ្វើឲ្យពលរដ្ឋប្រឈមនិងផលលំ​បាក់យ៉ាងខ្លាំងពិសេសគឺមនុស្សចាស់។

ក្រៅពីនេះនៅក្នុងប្រទេសចិន ក៏មានសីតណ្ហភាពត្រជាប់មិនធ្លាប់មានរយៈពេល​៣០ឆ្នាំកន្លងមកដូចនៅទីក្រុងសៀងហៃ ប៉េកាំងជាដើម បានបង្ករផលលំបាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

Tags:
  • ព្យុះព្រិល
  • ជប៉ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥