MENU
Volvo អះអាងថានឹងផលិតរថយន្តប្រភេទ “deathproof” នៅឆ្នាំ ២០២០ នេះ
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី២៣ មករា ២០១៦, ១២:២២ | ៧២០ ដង | ចុចបញ្ចេញមតិ (០)

រូបភាពពី Appy Geek

ហេតុផលមួយ ដែលរថយន្ត Tesla ម៉ូដែល S ផ្សំផ្គុំដោយលក្ខណៈពិសេសដែលនឹកស្មានមិនដល់ជាច្រើន ដោយសារតែ ការអភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពក្នុងរថយន្តគឺជាចំនុចរសើបបំផុតនៃការប្រកួតប្រជែងរថយន្តទំនើបនាពេលបច្ចប្បន្ន។ ដោយបានពិនិត្យមើលពីការប្រកួតប្រជែងផ្នែកនេះកាន់តែខ្លាំង Volvo បានធ្វើការព្យាករណ៍ឡើងថា រថយន្តរបស់ខ្លួននឹងក្លាយជារថយន្តដែលអាចការពារសុវត្ថិភាពបាន ១០០% (deathproof) ចាប់ពីឆ្នាំ ២០២០។

CEO នៃក្រុមហ៊ុន Volvo អាមេរិកខាងជើង លោក ឡិច គឺស្មេកឃើស៍ បានរំពឹងទុកយ៉ាងមុតមាំថា ត្រឹមតែរយៈពេល ២-៣ ឆ្នាំទៀតប៉ុណ្ណោះ នឹងមិនមានអ្នកដំណើរណាម្នាក់ត្រូវបានស្លាប់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារ គ្រោះថ្នាក់ចរាចរណ៍ពេលប្រើប្រាស់រថយន្ត Volvo ទៀតឡើយ

គម្រោងរបស់ Volvo ដើម្បីសម្រេចការរំពឹងទុកនេះ គឺស្តាប់ទៅដូចជាធម្មតាតាមទ្រឹស្តី ប៉ុន្តែវានឹងបង្ហាញពីការប្រកួតប្រជែងខ្លាំងបំផុតពេលអនុវត្តន៍ផ្ទាល់។ ជាដំបូង ក្រុមហ៊ុនគ្រោងនឹងធ្វើអោយរថយន្តរបស់ខ្លួន មានកំលាំងខ្លាំង រឹងមាំ និងមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗបំផុតជាច្រើន ដើម្បីការពារការបុក រួមបញ្ចូលប្រព័ន្ធពិនិត្យគំនូសផ្លូវ និងសត្វធំៗ ដោយស្វ័យប្រវត្តិ។

តើនេះគឺជាអ្វីដែលយើងមិនដែលបានឃើញពីមុនឬ? វាពិតជាពិបាក​ ប៉ុន្តែរបាយការណ៍របស់ CNN បង្ហាញថា គ្មានក្រុមហ៊ុនណា សូម្បីតែ Tesla ក៏មិនបានបង្ហាញពីកំរិតជឿជាក់ខ្ពស់លើប្រព័ន្ធការពារសុវត្ថិភាពដូច្នេះដែរ។

របាយការណ៍បានបន្ថែមថា៖

អ្នកអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពនៃក្រុមហ៊ុន Volvo លោក អ៊ីរីក ខូលីង បាននិយាយថា “ជាមួយនឹងការអភិវឌ្ឍន៍នៃប្រព័ន្ធស្វ័យប្រវត្តិពេញលេញ យើងនឹងឈានជើងអោយហួសពីព្រំដែន នៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត។ ពីព្រោះ ប្រសិនបើយើងគិតពី ស្វ័យភាពពេលលេញរបស់រថយន្ត យើងត្រូវតែគិតអោយអស់នូវអ្វីដែលអាចកើតមានឡើងចំពោះរថយន្ត។

នេះមិនមែនមានន័យថា អ្នកបើកបរត្រូវកំណត់រថយន្តអោយរើសយកមុខងារស្វ័យភាពនេះ (autonomous driving mode)  ដើម្បីមានសុវត្ថិភាពនោះទេ។ ទោះបីជាអ្នកបើកបរកំពុងគ្រប់គ្រងរថយន្តដោយខ្លួនឯងក៏ដោយ ក៏ប្រព័ន្ធទាំងនេះនឹងមានដំណើរការជានិច្ច (run in the background) ហើយវានឹងត្រៀមការពារសុវត្ថិភាពគ្រប់ពេលវេលា ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ 

Tags:
  • Volvo
  • deathproof
  • ២០២០
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥