MENU
ចំនួនគណនីអ្នកស្លាប់នឹងកើនឡើងលើសលុបនៅលើ Facebook នៅឆ្នាំ ២០៩៨
បច្ចេកវិទ្យា | ថ្ងៃអង្គារ ទី០៨ មីនា ២០១៦, ០៩:១២ | ១,០៣៩ ដង | ចុចបញ្ចេញមតិ (០)

អ្នកស្ថិតិម្នាក់បានអះអាងថា Facebook នឹងអាចក្លាយជាកន្លែងរក្សាទុកខ្មោចដ៏ធំបំផុតនៅលើពិភពលោក នៅចុងសតវត្សន៍នេះ។

បច្ចុប្បន្ន បណ្តាញសង្គមនេះមានអ្នកប្រើប្រាស់សរុបជាង ១.៥ ពាន់លាននាក់ទូទាំងពិភពលោក ប៉ុន្តែរហូតដល់ឆ្នាំ ២០៩៨ ចំនួនអ្នកប្រើប្រាស់ដែលស្លាប់ នឹងអាចមានចំនួនច្រើនជាងអ្នកដែលកំពុងនៅរស់។ នេះក៏ដោយសារតែចំនួនអ្នកប្រើប្រាស់ថ្មីៗមានកំនើនក្នុងកំរិតមួយកំនត់ និងគោលការណ៍របស់ Facebook ដែលមិនមានការលុបដោយស្វ័យប្រវត្តិចំពោះគណនីរបស់អ្នកដែលបានស្លាប់។

ទិន្នន័យស្ថិតិនេះត្រូវបានព្យាករណ៍ដោយលោក Hachem Sadikki ជាអ្នកស្ថិតិវិទ្យា មកពីសកលវិទ្យាល័យ ម៉ាសាជូស៊ែត សហរដ្ឋអាមេរិក។

អ្នកប្រើប្រាស់ Facebook ជិត ១លាន នាក់ត្រូវគេរំពឹងថានឹងស្លាប់ក្នុងឆ្នាំនេះ កើនច្រើនជាងឆ្នាំ ២០១០ ដែលកាលនោះមានអ្នកស្លាប់ ៣៨៥.០០០ នាក់ ដោយនៅពេលនោះ Facebook មានអ្នកប្រើប្រាស់តិចនៅឡើយ។

គោលការណ៍បច្ចុប្បន្នរបស់ Facebook កំនត់ថា នៅពេលណាដែលមានអ្នកប្រើប្រាស់ស្លាប់ ទំព័រគណនីរបស់អ្នកនោះនឹងប្រែក្លាយទៅជាទំព័រនៃអនុសាវរីយ៍ដោយស្វ័យប្រវិត្តិ។

ដើម្បីលុបគណនីអ្នកដែលស្លាប់ទាំងនោះបាន មានវិធីតែមួយគត់ គឺត្រូវមានអ្នកណាម្នាក់ផ្សេងទៀត Login ចូលក្នុងគណនីអ្នកស្លាប់នោះជាមួយនឹងពាក្យសម្ងាត់ រួចលុបគណនីនោះចោលតែម្តង។ ទោះជាយ៉ាងក៏ដោយ ក៏គេសង្កេតឃើញថា មនុស្សភាគច្រើនមិនដែលប្រាប់ពាក្យសម្ងាត់ (Password) គណនី Facebook របស់គេអោយអ្នកផ្សេងដឹងឡើយ ដូច្នេះវាពិតជាមិនអាចទៅរួចទេ ដែលអោយអ្នកផ្សេងអាចបិទគណនីរបស់អ្នកស្លាប់ទាំងនោះបាន។

វាពិតជាគួរអោយឈឺចាប់បំផុតចំពោះក្រុមគ្រួសារ សាច់ញាតិ ឬអ្នកដែលនៅនឹកអាល័យអ្នកដែលបានស្លាប់ ព្រោះគណនីអ្នកស្លាប់ទាំងនោះនឹងនៅតែបង្ហាញសារផ្សេងៗដល់ មិត្តភក្រក្នុង Facebook របស់គេ (Facebook Friends) ដូចជា ដល់ថ្ងៃខួបកំណើត និងសកម្មភាពផ្សេងៗលើគណនីនោះ ទាំងដឹងថាម្ចាស់គណនីនោះបានស្លាប់បាត់ទៅហើយក្តី។

Facebook បានចាប់ផ្តើមសាកសួរយោបល់មនុស្សទូទៅ ដើម្បីបង្កើតគោលការណ៍ថ្មីមួយទាក់ទងនឹងការកំនត់អោយរួចរាល់ក្នុងពេលគេនៅរស់ថា អ្នកណាអាចមានសិទ្ធិប្រើប្រាស់គណនីរបស់ពួកគេ បន្ទាប់ពីគេបានស្លាប់។

សិទ្ធិនេះត្រូវបានផ្តល់ឳកាសអោយអ្នកទទួលបន្តនោះ អាចបង្កើតការ Post ចុងក្រោយមួយ ក្រោយពីការស្លាប់របស់ម្ចាស់គណនី ក៏ដូចជាកែប្រែរូបភាព Profile និង Cover ផងដែរ។

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ SKY NEWS

Tags:
  • អ្នកស្លាប់
  • Facebook
  • ២០៩៨
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥