MENU
បញ្ហាទូរស័ព្ទអស់ថ្មមែនទេ? ឆាប់ៗនេះ អ្នកនឹងអាចសាកថ្មទូរស័ព្ទបាន តាមស្បែកជើងអ្នក ( មានវីឌីអូ
)
បច្ចេកវិទ្យា | ថ្ងៃច័ន្ទ ទី១៥ កុម្ភៈ ២០១៦, ១២:៤៣ | ៨២៨ ដង | ចុចបញ្ចេញមតិ (០)

នេះមិនមែនជារឿងនិយាយលេងនោះទេ ហើយអ្នកក៏នឹងភ្ញាក់ផ្អើល ពេលដឹងថាអ្នកនឹងលេងត្រូវបារម្ភរឿងទូរស័ព្ទអស់ថ្មទៀតឡើយ។ ដំណោះស្រាយគឺ គ្រាន់តែអ្នកដើរជុំវិញសួនច្បារប៉ុន្មានជុំ ជាការស្រេច។

អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Wisconsin-Madison បានបង្កើតបច្ចេកវិទ្យា ដែលនៅពេលនេះបានសម្រេចរួចរាល់ក្នុងការដាក់បង្ហាញក្នុងទីផ្សារ ដែលគេអោយឈ្មោះថា InStep NanoPower។ បច្ចេកវិទ្យានេះ ប្រើសកម្មភាពជំហានដើររបស់យើង។

វាអាចបង្កើតថាមពលអគ្គីសនីរហូតដល់ ១០ វ៉ាត់ ក្នុងការដើរបាន ១ម៉ែត្រការ៉េ ហើយគេជឿជាក់ថា ក្នុង១ថ្ងៃ វាអាចបង្កើតថាមពលអគ្គីសនីដល់ទៅ ១០ គីឡូវ៉ាត់។

ស្បែកជើងនេះប្រើបច្ចេកវិទ្យាពពុះទឹក ដែលមានដណើរការដូចការពន្យល់ខាងក្រោម៖

ឧបករណ៍បង្កើតពពុះ ដែលជាឧបករណ៍គ្មានផ្នែកណាមួយមានចលនា ផ្គុំឡើងដោយបន្ទះលោហៈធាតុ ២បន្ទះ នៅខណ្ឌដាច់ពីគ្នាដោយប្រហោងដែលមានផ្ទុកធាតុរាវចម្លងអគ្គីសនីម៉្យាង។ បន្ទះលោហៈធាតុខាងក្រោមមានចោះរន្ធតូចៗជាច្រើន ដែលហ្គាសដែលរងសំពាធ បង្កើតជាពពុះរត់ឆ្លងកាត់រន្ធតូចៗនោះ។ ពពុះរីកធំឡើងៗ រហូតប៉ះនឹងបន្ទះលោហៈធាតុខាងលើ រួចធ្លាក់មកក្រោមវិញ។ ល្បឿន និងចលនាពពុះដដែលៗនេះ ជំរុញអោយអោយធាតុរាវដែលនៅច​ន្លោះបន្ទះលោហៈធាតុ បង្កើតជាថាមពលអគ្គីសនី។

ជាមួយនឹងបច្ចេកវិទ្យា ដែលអាចបង្កើតថាមពលបាន ១០វ៉ាត់នេះ វាអាចសាក់ថ្មីទូរស័ព្ទដែលត្រូវការថាមពលប្រហែល ២វ៉ាត់ បានយ៉ាងស្រួល។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមិនទាន់បង្កើតវិធីភ្ជាប់ទូរស័ព្ទទៅកាន់ស្បែកជើងនេះនៅឡើយទេ។

InStep NanoPower នឹងត្រូវរៀបចំផ្នែកធ្វើអាជីរកម្មរបស់ខ្លួនសម្រាប់បច្ចេកវិទ្យាថ្មីនេះអោយរួចរាល់សិន មុននឹងអាចចាប់ផ្តើមតម្លើងចូលក្នុងស្បែកជើង ដើម្បីសាក់ថ្មទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុនកំពុងរៀបចំការដាក់អោយប្រើបច្ចេកវិទ្យានេះក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ច្រើន។

 

ស្បែកជើង បង្កើតអគ្គីសនី InStep NanoPower

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ TECH RADAR 

Tags:
  • អស់ថ្ម
  • សាកថ្មទូរស័ព្ទ
  • ស្បែកជើង
  • InStep NanoPower
  • Wisconsin-Madison
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥