ឥណ្ឌូនេស៊ី៖ ក្រុមអិស្លាមបង្កើតរដ្ឋIS បានបង្កើនវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានគោលដៅបង្កើតប្រទេសអិស្លាមថ្មីនៅក្នុងប្រទេសដែលមានសាសនិកអិស្លាមច្រើនបំផុតនៅលើពិភពលោក។ ប្រធានការិយាល័យសន្តិសុខអូស្ត្រាលីបានប្រមានថា ក្រុម IS កំពុងតែគម្រាំកំហែងដល់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី។
ប្រធានការិយាល័យសន្តិសុខប្រទេសអូស្ត្រាលីប្រចាំអាស៊ីលោក George Brandis បានបញ្ចាក់ថា «ក្រុម ISបានបង្កើនវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានពលរដ្ឋកាន់សាសនាអិស្លាមច្រើនបំផុតនៅលើពិភពលោក »។ លោកបន្តទៀតថា ក្រុម ISបានគម្រាមកំហែងដល់ប្រទេសអូស្ត្រាលីនិងប្រទេសជាច្រើននៅអឺរ៉ុបនិងអាមេរិក។
ការប្រកាសរបស់ប្រធានសន្តិសុខអូស្ត្រាលីកើតឡើងក្រោយពេលដែល ប៉ូលិសឥណ្ឌូនេស៊ីបាន រកចាប់បានជនសង្ស័យ៩នាក់ និងទងជាតិក្រុម ISទៀតផង ។ការចាប់ខ្លួនខាងលើកើតឡើងមុនការវាយប្រហារនៅកណ្តាលទីក្រុងចាការតា បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើន។ ការវាយប្រហារនោះអាចជាការសងសឹកដល់ប៉ូលិសឥណ្ឌូនេស៊ីដែលបានចាប់ខ្លួនបក្ខពួករបស់ពួគេ៕