MENU
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីបង្កើន ក្រុមហ៊ុនសុវត្ថភាពដើម្បីហោះហើរទៅកាន់អាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៧ កញ្ញា ២០១៦, ១០:០២ | ៥៣៩ ដង | ចុចបញ្ចេញមតិ (០)

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបង្កើតគម្រិតទៅជាក្រុមហ៊ុនដែលមានសុវត្ថភាពដើម្បីបានហោះហើរទៅកាន់អាមេរិក។ ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបង្កើនទៅជាគម្រិតទីមួយ គឺជាគម្រិតសុវត្ថភាពបំផុត ក្រោយបានខិតខំអស់រយពេលជាង​មួយទស្សវត្តកន្លងមក។

សុវត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីគឺជាបញ្ហាដែលបានដកជាប់ក្នុងអារម្ភអ្នកដំណើរ ដោយសារតែក្នុងរយៈពេលពីឆ្នាំ​២០០១ដល់ឆ្នាំ​២០១៥ មានករណីគ្រោះថ្នាក់យន្តហោះរហូតដល់ទៅ​៤០លើក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។

សារព័ត៌មាន​New york times បានដកស្រងរបាយការពីអង្គការសហប្រជាជាតិ​បានប្រកាសថា មានតែ​៦១ភាគរយប៉ុណ្ណោះដែលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីមានលក្ខណគ្រប់គ្រន់ដើម្បីហោះហើរ បន្ទាប់គឺប្រទេសឡាវ​និងមីយ៉ានម៉ា។ទស្សនាវដ្តីNational Interest បានផ្សាយថា សុវត្ថភាពហោះហើររបស់អាកាសចរណ៍ឥណ្ឌូនេសីស្មើនឹងប្រទេសក្រីក្រ ដូចជា យ៉េម៉ែន សូម៉ាលី ឬ អាហ្វហ្គានិស្ថាន។

ចំណុចទាំងនោះហើយបានជាអាមេរិកហាមប្រាំហោះហើរចូលទៅក្នុងទឹកដីអាមេរិកជាង​មួយទស្សវត្តកន្លងមក។ ប៉ុន្តែចាប់តាំងពីខែសីហាឆ្នាំ​២០១៦​ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ីទទួលបានការហោះហើរទៅកាន់អាមេរិក ក្រោយបានបង្កើនទៅជាកម្រិត ទីមួយនៃសុវត្ថភាព ។ ក្រៅពីអាមេរិក អឺរ៉ុបក៏បានលុបចោលទណ្ឌកម្មបម្រាមហោះហើរផងដែរដល់ក្រុមហ៊ុន អាកាសចរណ៍ចំនួន​៣របស់ឥណ្ឌូនេស៊ី៕

 

Tags:
  • អាកាសចរណ៍
  • ឥណ្ឌូនេស៊ី
  • សុវត្ថភាព
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥