MENU
១៨នាក់បានស្លាប់ ក្នុងហេតុការណ៍ស្ទះចរាចរណ៍ដ៏អាក្រក់មួយនៅឥណ្ឌូនេស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៦ កក្កដា ២០១៦, ២៣:៤៤ | ២,៥២១ ដង | ចុចបញ្ចេញមតិ (០)

ឥណ្ឌូនេស៊ី៖ ប៉ូលីសក្នុងតំបន់ Brebes នៃភាគពាយ័ព្យនៃខេត្ត Central Java បានបញ្ជាក់ថាមានមនុស្ស ១៨នាក់បានស្លាប់ក្នុងហេតុការណ៍ស្ទះចរាចរណ៍ដ៏អាក្រក់មួយដែលនៅត្រឹងអស់រយៈពេលជាង ២០ម៉ោង កាលពីថ្ងៃអង្គារនេះ។

អ្នកធ្វើដំណើរពីចាកាតាទៅកាន់ Tegal តាមភាគខាងកើតតំបន់ Brebes ដែលមានកុងត្រូលបង់លុយថ្លៃធ្វើដំណើរឆ្លងកាត់ ដែលវាធ្វើអោយស្ទះអស់រាប់ម៉ោង។ របាយការណ៍ជាច្រើនបានបង្ហាញទិន្នន័យខុសៗគ្នាទាក់ទង់នឹងរយៈពេលដែលអ្នកធ្វើដំណើរត្រូវនៅស្ទះទៅណាក៏មិនរួច ដែលមានអ្នកខ្លះថាស្ទះរហូតដល់ទៅជាង ៣៥ម៉ោង ឯណោះ។

មន្រ្តីមណ្ឌលសុខភាពនៃតំបន់ Brebes លោក Sri Gunadi Parwoko បាននិយាយថា ១២នាក់នៃជនរងគ្រោះបានស្លាប់ដោយការអស់កំលាំងខ្លាំងពេក ហើយ៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់នៅផ្លូវខ្វែងគ្នា និងម្នាក់ទៀតបានស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់។

តាមរយៈសារព័ត៌មាន Lensa Indonesia ក្នុងចំណោមអ្នកដែលបានស្លាប់ដោយអស់កំលាំង មានអ្នកខ្លះមានជំងឺក្នុងខ្លួន ដែលវាកាន់តែធ្វើអោយធ្ងន់ធ្ងរឡើងដោយសារការធុញថប់ (Stress)  និងកំដៅដែលកើតចេញពីការស្ទះចរាចរណ៍ដ៏អាក្រក់នេះ។

លោក Sri បានបន្ថែមថា វាពិតជាពិបាកក្នុងការជ្រៀតទៅក្បែរជនរងគ្រោះ ដោយរថយន្តសង្គ្រោះបន្ទាន់មិនអាចទៅក្បែរពួកគេបាន ហើយភ្នាក់ងារសង្គ្រោះក៏មិនអាចកំណត់សំគាល់ទីតាំងរបស់ជនរងគ្រោះក្នុងចរាចរណ៍ដ៏ចង្អៀតនោះបានឡើយ។

ភាគច្រើននៃអ្នកធ្វើដំណើរទាំងនោះគឺបានកំពុងព្យាយាមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់គេដើម្បីចូលរួមពិធីបុណ្យជាតិរបស់ពួកគេដែលមានឈ្មោះថា Eid ។

ប្រធានាធិបតី Joko “Jokowi” Widodo បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលមានសង្ឃឹមយ៉ាងមុតមាំថានឹងដោះស្រាយបញ្ហានេះអោយបានក្នុងរយៈពេល២ឆ្នាំទៀត៕

 

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • ស្ទះចរាចរណ៍
  • ឥណ្ឌូនេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥