![]() |
MENU
|

កណ្តាលៈ កាលពីវេលាម៉ោង១និង៣៥នាទីថ្ងៃទី១៦ ខែ មករា ចំណុចគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិ ស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដែលបង្ករឡើងដោរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ប្រុសម្នាក់ និង ស្រ្តីម្នាក់ ព្រមទាំងខូចខាតម៉ូតូ០១គ្រឿងទាំងស្រុង និងរថយន្ត០១គ្រឿង។
នៅថ្ងៃម៉ោងកើតហេតុខាងលើ រថយន្តម៉ាក Hiyunday ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 3A-0144 បើកបរដោយឈ្មោះមិនស្គាល់(គេចខ្លួន)បើកបរក្នុងទិសដៅពីអ្នកលឿងទៅ ភ្នំពេញ មកដល់ចំណុចកើតហេតុ បានបុកលើម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1Q-6645បើកបរដោយឈ្មោះកង សុខ ភេទប្រុស អាយុប្រហែល ៤៦ឆ្នាំមានទីលំនៅក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ មុខរបរ រត់ម៉ូតូឌុបនៅផ្សារសំរោងធំ។ មុនកើតហេតុជនរងគ្រោះបានឌុបអ្នកដំណើរចេញពីផ្សារសំរោងធំមា្នក់ឈ្មោះ ឃុត សុផល ភេទស្រីអាយុប្រហែល ៤៤ឆ្នាំ នៅភូមិបន្លិច ឃុំមានជ័យ ស្រុកពាមរ៌(ព្រៃវែង) មកដល់ចំណុច កើតហេតុបាន បើកម៉ូតូវ៉ារថយន្ត១គ្រឿងក្នុងទិសដៅស្របពីភ្នំពេញទៅអ្នកលឿងដែរ រួចហើយក៏ជ្រុលចង្កូតមកបុកនឹងរថយន្តនៅខាងស្ដាំដៃ បណ្ដាលឲ្យស្លាប់ទាំង០២នាក់ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ជំនាញ ចុះដល់កន្លែងកើតហេតុ បន្តនីតិវិធីស្រាវជ្រាវរកអ្នកបើកបរ និងធ្វើការប្រគល់សពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី។\
ករណីគ្រោះថ្នាក់ចរាចរណ៏នៅស្រុកកៀនស្វាយ បណ្តាល អោយស្លាប់មនុស្ស ០...ករណីគ្រោះថ្នាក់ចរាចរណ៏នៅស្រុកកៀនស្វាយ បណ្តាលអោយស្លាប់មនុស្ស ០២ នាក់នៅនឹងកន្លែងកើតហេតុ
Posted by VOKC News on Saturday, January 16, 2016


