MENU
មិត្តចាស់របស់លោក ស្រី ស៊ូ ជី ក្លាយជាបេក្ខភាពប្រធានាធិបតី មីយានម៉ា
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១១ មីនា ២០១៦, ០៨:៥១ | ៦០៧ ដង | ចុចបញ្ចេញមតិ (០)

គណបក្សជាប់ឆ្នោត​NLD នៅក្នុងប្រទេសមីយ៉ានម៉ា ទើបតែបានជ្រើសរើសអតីតអ្នកបើកបរ​រថយន្តឲ្យលោកស្រី​អងសានស៊ូជី ជាបេក្ខភាពប្រធានាធិបតីក្នុងប្រទេសនេះ ក្រោយពេលដែលលោកស្រីស៊ូជីមិនអាចឈរជាបេក្ខភាពបាន។

រយៈពេល​៤ខែក្រោយទទួលជ័យជំនៈនៅក្នុងការបោះឆ្នោត សភា គណបក្សសម្ព័ន្ធមិត្តដើម្បី​ប្រជាធិបតេយ្យ របស់លោកស្រីស៊ូជី​នៅថ្ងៃទី​១០ខែមីនា បានសម្រេចជ្រើសរើសលោក​Htin Kyaw ឲ្យកាន់ដំណែងជាប្រធានាធិបតីនៅក្នុងប្រទេសនេះ។

សារព័ត៌មាន​Le Monde របស់បារាំងបានផ្សាយថាលោក​Htin Kyaw គឺជាសាស្ត្រាចារ្យ នៃសក​ល​វិទ្យាល័យមួយមុនពេលលោក បង្វែរទៅធ្វើជាអ្នកបើកបរជូនលោកស្រីអងសានសូជី។  អាជីពអ្នកបើកបររថយន្តគ្រាន់តែជាដំណាងប៉ុណ្ណោះ​តាមពិតលោកគឺជាទីប្រឹក្សាដ៏​សំខាន់បំផុត​របស់លោកស្រីស៊ូជីដែលតែងតែនៅក្បែរលោកស្រីជានិច្ច​ ទាំងនោះហើយធ្វើឲ្យលោកស្រីទទួលបានជោគជ័យជាបន្តបន្ទាប់។

តាមរដ្ឋធម្មនុញ្ញមីយ៉ាម៉ា លោកស្រីអងសានស៊ូជីមិនអាចក្លាយជាប្រធានាធិបតីនៅ​ក្នុងប្រទេសនេះ​បានឡើយដោយសារតែនៅក្នុងមាត្រាទី​៥៩នៃធម្មនុញ្ញនៅក្នុងប្រទេសនេះ បានហាមអ្នកដែលមានគ្រួសារ សាចញ្ញាត្តិជាជនបរទេស។ ចំណែកលោកស្រីស៊ូជីមានស្វមីជនជាតិអង្គក្លេសនិងកូនពីរនាក់ទៀតផង។

លោក​Htin Kyaw អាយុ​៦៩ឆ្នាំ ជាមិត្តតំាងពីកុមាររបស់លោកស្រីស៊ូជី​ ក៏ជាកូនអ្នកអក្សសាស្ត្រ​ដ៏ល្បីមួយរូបនៅក្នុងប្រទេសមីយានម៉ា។ នៅក្នុងកិច្ចប្រជុំសភានាព្រឹកថ្ងៃទី​១០ខែមីនាលោក​Htin Kyaw មិនមានវត្តមាននោះឡើយ ហើយលោកក៏មិនដែលបង្ហាញខ្លួននៅមុខមហា​ជននោះដែរ។

ដោយសារតែមានសម្លេងភាគច្រើនទាំងនៅក្នុងរដ្ឋភានិងព្រឹទ្ធភា គណបក្សNLD របស់លោក​ស្រីស៊ូជីមានសិទ្ធិពេញលេញក្នុងការជ្រើសរើសបុគ្គលឲ្យកាន់ដំណែងប្រធានាធិបតីជំនួសដំណែងលោកធៀនសេន ដែលត្រូវបញ្ចប់អាណត្តិនៅក្នុងខែមេសាខាងមុខ។

លោក​Htin Kyaw ជាបេក្ខភាពប្រធានាធិបតីត្រូវបានសភាជ្រើសរើស តាមរយៈការបោះឆ្នោត ចំណែកនៅក្នុងព្រឹទ្ធភាគណបក្សលោកស្រីស៊ូជីក៏មានសម្លេងភាគច្រើនទាំងនោះហើយមិនពិបាកក្នុងការបោះឆ្នោតសម្រេចនោះឡើយ។

Tags:
  • ស៊ូ ជី
  • មីយានម៉ា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥