MENU
ក្នុងរយៈពេល៤ខែ ទីក្រុងជីកាហ្គោមានការបាញ់ប្រហារ៩៥៤លើកស្លាប់១៧២នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:១៩ | ៣២៥ ដង | ចុចបញ្ចេញមតិ (០)

ទីក្រុងជីការហ្គោគឺជាទី​ក្រុងធំទី​៣របស់អាមេរិក កំពុងប្រឈមនៅ អសន្តិសុខ យ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ​២០១៧មកទល់ពេលនេះគឺមានមនុស្សដល់ទៅ​១៧២នាក់ស្លាប់  ក្នុងការបាញ់ប្រាហារ ៩៥៤ករណី។ ករណីខាងលើមិនគិតពីការបាញ់ប្រហារនៅ មហាវិថី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ ស្ថានប័នផ្សេង។

សារព័ត៌មាន​ Chicago Tribune ​បានផ្សាយថា មានមនុស្សជាង​១០០០នាក់ ក្លាយទៅជាជនរង្គ្រោះ​នៅក្នុងអំពើបាញ់ប្រហារនៅក្នុងទីក្រុងជីកាហ្គោ ក្នុងរយៈពេល​៤ខែដើមឆ្នាំ​២០១៧។ ការបាញ់ប្រហារនៅទីក្រុងជីកាហ្គោបានបំបែកឯកទកម្ម ដោយកាលពីឆ្នាំ​២០១៦មានករណីបាញ់ប្រហារ ៧៥០លើក គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មាន រយៈពេល​២ទស្សវត្តកន្លងមក តែនៅឆ្នាំ​២០១៧គឺកើនឡើងខ្ពស់គួរឲ្យបារម្ភ។

ភាគច្រើនការបាញ់ប្រហារកើតឡើងនៅក្នុងតំបន់ ក្រីក្រក្នុងក្រុង ក្នុងនោះមានទាំងការបាញ់ប្រហារ រវាងក្រុមបងធំ ដើម្បីដណ្តើម ទីតាំង គ្រប់គ្រង។

នៅពេលនេះដែរមន្ត្រីទីក្រុង​ជីកាហ្គោ​បានជ្រើសរើសបុគ្គលិកសន្តិសុខបន្ថែម ១០០០នាក់ទៀត ដើម្បីការពារការបាញ់ប្រហារ នៅក្នុងក្រុងនេះ។ សកម្មភាពខាងលើ ធ្វើឲ្យពលរដ្ឋដែលធ្លាប់គាំទ្រអតីតប្រធានាធបិតីអូបាម៉ា មានការខឹងសម្បាយ៉ាងខ្លាំង ដែលមិនអាចចេញច្បាប់ហាមឃាតប្រើប្រាស់អាវុធបាន ។ នេះក៏ជាលទ្ធផលដែល លោកត្រាំគាំត្រឲ្យពលរដ្ឋអាមេរិកប្រើប្រាស់កាំភ្លើង ដើម្បីការពារខ្លួន។

នេះគ្រាន់តែជាសកម្មភាព​បាញ់ប្រហារនៅក្នុងរដ្ឋមួយប៉ុណ្ណោះ នៅមានរដ្ឋជាច្រើនទៀតរបស់អាមេរិក ក៏រងការបាញប្រហារសម្លាប់មនុស្សយ៉ាងច្រើនដូចគ្នា។ ជាក់ស្តែង​ការបាញ់ប្រហារនៅរដ្ឋតិចសាស កាលពីថ្ងៃទី​៣ខែឧសភា បណ្តាលឲ្យមនុស្ស​២នាក់ស្លាប់ ក្នុងសាលារៀន North Lake ទីក្រុង Irving ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

ហេតុការណ៍ដែលបាន កើតឡើងនៅវេលាព្រឹក ថ្ងៃពុធ ខ្មាន់កាំភ្លើងម្នាក់ និងមនុស្សម្នាក់ផ្សេងទៀត ដែលត្រូវបានបាញ់សម្លាប់ នេះបើយោងតាមការអះអាង របស់មន្ត្រីប៉ូលីសក្នុងតំបន់ ។

សាលា North Lake ដែលត្រូវបានប្រកាស ភាពអាសន្ន ហើយភ្លាមៗក្រុមប៉ូលីស បានសម្រុកចូលមកដល់ កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមតែឃើញ សាកសពទាំង ២នាក់ប៉ុណ្ណោះ ហើយការបើកស៊ើបអង្កេត រកមូលហេតុប្រាកដនៃ ការបាញ់ប្រហារនេះ កំពុងចាប់ផ្តើមធ្វើឡើងផងដែរ ៕

 

 

Tags:
  • ជីកាហ្គោ
  • បាញ់ប្រហារ
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥