MENU
ក្រុមអ៊ីស្លាមបង្កើតរដ្ឋIS ទទួលខុសត្រូវពីការវាយប្រហារនៅឥណ្ឌូនេស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៥ មករា ២០១៦, ១០:៤២ | ១,១១៧ ដង | ចុចបញ្ចេញមតិ (០)

ក្រុមអិស្លាមបង្កើតរដ្ឋ​IS បានចេញមុខទទួលខុសត្រូវពីការវាយប្រហារបង្ហូរឈាមនៅក្នុងប្រទេសស​ឥណ្ឌូសេនស៊ី។ ចំណែកប៉ូលិសឥណ្ឌូនេស៊ីបានបញ្ចាក់ថា ប្រាកដជាក្រុមអិស្លាមបង្កើតរដ្ឋជាអ្នកវាយប្រហារ។​​​​​ ​​​​រូបភាពដែលប៉ូលិសឥណ្ឌូនេស៊ីទទួលបាន បង្ហាញឲ្យឃើញថា​ បុរសម្នាក់​ស្លៀកឈុតខ្មៅ ពាក់មួក ដៃកាន់កាំភ្លើង ដើរនៅតំបន់​Jalan MH Thamrin ជិតទីផ្សាទំនើប​Sarinah កាលពីថ្ងៃទី​១៤ខែមករា។ រូបភាពមូយទៀតបង្ហាញឲ្យឃើញថា បុរសខាងលើបានតម្រង់កាំភ្លើងសម្តៅទៅ​ហ្វូងមនុស្ស។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមព័ត៌មានដែលគាំទ្រ​ក្រុម​IS បានផ្សាយព័ត៌មានពីការប្រកាសទទួលខុសត្រូវរបស់ក្រុម​IS ពីការវាយប្រហារនៅទីក្រុង ចាការតា។ សារព័ត៌មាន​Aamaaq ផ្សាយថា «ក្រុមទាហាន​IS បានបើកការវាយប្រហារសម្តៅទៅលើក្រុមបរទេសនិងកម្លាំងសន្តិសុខការពាររដ្ឋធានីរបស់ឥណ្ឌូនេស៊ី»។

អ្នកនាំពាក្យកម្លាំងប៉ូលិសឥណ្ឌូនេស៊ីលោក​ Anton Charliyan បានប្រកាសថា ក្រុម​IS បានប្រ​មានពីការវាយប្រហារមួយនៅក្នុងប្រទេសនេះធ្វើឲ្យគគ្រើកពិភពលោក។ លោកបន្តទៀតថា​ក្រុម​អិស្លាមបានឡើងគម្រោងយ៉ាងយូក្នុងការវាយប្រហារខាងលើ។

ចំណែកសារព័ត៌មាន​CNN បានដកស្រងការប្រកាសរបស់ក្រសួងមហាផ្ទៃឥណ្ឌូនេស៊ីបញ្ចាក់ថា ប៉ូលិសបានចាប់ខ្លួនមនុស្ស​៧នាក់ជាប់សង្ស័យពាក់ព័ន្ធការវាយប្រហារខាងលើ។ មនុស្ស​ទាំង​៧នាក់ស្លាប់នៅក្នុងការវាយប្រហារនោះ មាន ជនជាតិកាណាដាម្នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់ និង៥នាក់ផ្សេងទៀត ។ ក្រៅពីនេះនៅមានមនុស្ស​១៥នាក់រងរបួសកក្នុងនោះមានប៉ូលិស​៥នាក់ផងដែរ។

Tags:
  • ឥណ្ឌូនេស៊ី
  • អ៊ីស្លាម
  • ISIS
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥