MENU
អគ្គីភ័យបានត្របាក់យកលំនៅដ្ឋាន១ខ្នង ដែលសង់អំពីឈើនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់ទាំងស្រុង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១២:១៤ | ៦៧៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖  អគ្គីភ័យបានត្របាក់យកលំនៅដ្ឋាន១ខ្នងដែលសង់អំពីឈើនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង នៅខេត្តកំពង់ធំលំនៅដ្ឋានមួយខ្នងដែលសង់អំពីឈើប្រក់ស័ង្កសី ទំហំ៥មX៨ម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងងស្រុងនិងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់អ្វីឡើយហេតុកាណ៏អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧នៅក្នុងភូមិត្រាចឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុម្ចាស់ផ្ទះរងគ្រោះបានដាក់ដាំបាយចោលហើយនាំគ្នាធ្វើការទៅស៊ីឈ្នួលគេនៅក្រុមហ៊ុនលឹមប៊ុនណា បន្សល់ទុកកូនតូចៗ ឲ្យនៅមើលភ្លើងបាយ ។លុះមួយសន្ទុះក្រោយមក កូនតូចៗរបស់ម្ចាស់ផ្ទះរងគ្រោះបានរួចភ្លើងចង្ក្រានដើម្បីផ្ងំបាយ តែប្រហែលជា១៥នាទីក្រោយ គេឃើញអណ្តាតភ្លើងបានឆាបឆេះនៅចំនុចចង្ក្រានបាយយ៉ាងសន្ធូសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏បាននាំគ្នាដងទឹកជួយពន្លត់។

តែខណៈពេលអាកាសធាតុក្តៅហើយមានខ្យល់បណ្តាលអណ្តាតភ្លើងបានឆាបឆេះអស់រលីងមួយរំពិច ដោយមិនឃើញរថយន្តបាញ់ទឹកមកជួយសង្គ្រោះឡើយក្រោយពេលកើតហេតុគេបានឃើញវត្តមានអាវុធហត្ថស្រុកស្ទោងនិងលោកមេឃុំមកជួយ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះខនផន អាយុ៤០ឆ្នាំនិងប្រពន្ធឈ្មោះខនសុខណាក់ មានកូនក្នុងបន្ទុក៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ មូលហេតុគឺបណ្តាលពីភ្លើងចង្ក្រាន ដាំបាយខ្វះការប្រុងប្រយ័ត្នសមត្ថកិច្ចបន្តថា នៅក្នុងហេតុនេះមិនបង្កឲ្យមនុស្សរងរបួសឡើយគឺគ្រាន់តែឆេះអស់សម្ភារៈមួយចំនួនដូចជាស្រូវចំនួន២តោន អង្ករ១០០គីឡូ ខ្សែដៃប្លាទីនតម្លៃ៨០ម៉ឺនរៀលកង់១គ្រឿងប្រាក់ខ្មែរចំនួន១២០០០០០រសរុបទាំងអស់ចំនួន៣៨០០០០០រៀល៕

Tags:
  • អគ្គីភ័យ
  • លំនៅដ្ឋាន
  • ទ្រព្យសម្បត្តិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥