MENU
ឃ្លាំងផ្ទុកគ្រឿងសង្ហារឹម របស់អតីតស្នងការខេត្តមណ្ឌលគិរី ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បំផ្លាញទ្រព្យសម្បត្តិ និងទីតាំងស្ទើរទាំងស្រុង
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៣ មេសា ២០១៧, ១៥:៤៦ | ៧៦៤ ដង | ចុចបញ្ចេញមតិ (០)

មណ្ឌលគិរី : ទីតាំងឃ្លាំងផ្ទុុកគ្រេឿងសង្ហារឹមមួយកន្លែង ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោកឧត្តសេនីយ៍ញ៉ែម វ៉ាន់នី អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវមហន្តរាយអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បំផ្លាញទាំងទីតាំង និងទ្រព្យសម្បត្តិជាគ្រឿងសង្ហារឹមក្នុងឃ្លាំងនោះខូចខាតស្ទើរ ១០០ភាគរយ ។

ហេតុការណ៍អគ្គីភ័យនេះ កើតឡើងនាវេលាម៉ោង ១៦ និង០០នាទីល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិដោះក្រម សង្កាត់សុខដុម ក្រុងសែនមនោរម្យ  ខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលអោយដឹងថា ទីតាំងឃ្លាំងខាងលើ គឺផ្ទុកពេញទៅដោយគ្រឿងសង្ហារឹមមួយចំនួន ដូចជា ទ្វា បង្អួច ជាដើមដែលភាគច្រើនសង់ឡើងពីឈើ ។ ទីតាំងខាងលើ   មានទំហំ ៦គុណ២០ម៉ែត្រ សង់ឡើងអំពីឈើប្រក់សង្ក័សី  ដែលមានម្ចាស់ជា អតីតស្នងការនគរបាលខេត្ត គឺលោកឧត្តមសេនីយ៍ញ៉ែម វ៉ាន់នី ។

ក្នុងការឆាបឆេះនេះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឡើងពីឈើទាំងអស់ រួមមាន : ទ្វាធ្វើរួចអស់ចំនួន ២០សន្លឹក , បង្អួចអស់ចំនួន ២៣សន្លឹក , កូនក្រឡីង និងឈើកែឆ្នៃរួចមួយចំនួនធំទៀត ។ ក្នុងនោះទីតាំងត្រូវឆាបឆេះស្ទើរ១០០ភាគរយ ។

ក្នុងករណីដដែល សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២គ្រឿង ឡើងចុះចំនួន៦លើក ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពី មានមនុស្សលួចដុតសម្រាមដែលគេគរទុកចោលនៅក្បែរនោះ ៕

Tags:
  • គ្រឿងសង្ហារឹម
  • អតីតស្នងការខេត្តមណ្ឌលគិរី
  • អគ្គីភ័យ
  • ទាំងស្រុង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥